ព្រឹកនេះសម្តេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករនៅតំបន់ទួលសង្កែ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ មករា ២០១៨) ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីសរុប ១៣,៥៤៦នាក់ មកពីរោងចក្រចំនួន១៣ នៅតំបន់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សូមបញ្ជាក់ថា ជំនួបនេះគឺជាជំនួបលើកទី២៦ហើយ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧មក ដែលសរុបមានកម្មករ កម្មការិនីជាង៣០ម៉ឺននាក់ហើយ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន៕