វិធី​សង្គ្រោះ​បឋម​ចំពោះ​អ្នក​ត្រូវ​ចរន្តអគ្គិសនី​ឆក់

សារព័ត៌មាន​ Cambodia News/

សុខភាព​ (២៩ ធ្នូ ២០១៧) ៖ អនុវត្ត​នូវ​ចំណុច​ខាងក្រោម​នេះ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ ដោយ​សារ​ចរន្តអគ្គិសនី​ឆក់  ​កំពុង​រង់ចាំ​ជំនួយ​សង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ ៖

•​អ្នក​ត្រូវ​មើល​ជន​រង​គ្រោះជា​មុន​សិន ដោយ​មិន​ត្រូវ​ប៉ះ​គេ ភ្លាម​ៗ​នោះ​ទេ ។ ជន​រង​គ្រោះ អាច​នឹង​នៅ​មាន​ផ្ទុក​ចរន្តអគ្គិសនី​ក្នុង​ខ្លួន​នៅឡើយ ។ ការ​ប៉ះ​ជន​រង​គ្រោះ​អាច​ធ្វើ​ឲ្យ​ចរន្ត​ភ្លើង​ឆ្លង​មក​កាន់​អ្នក ។

•​កាត់​ផា្ត​ច់​ប្រភព​នៃ​ចរន្តអគ្គិសនី ប្រសិនបើ​អាច​ធ្វើ​បាន ។ តែ​ប្រសិនបើ​មិន​អាច​យក​នូវ​ប្រភព​នោះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក និង​ជន​រង​គ្រោះ ដោយ​ប្រើ​វត្ថុ​ស្ងួត និង​មិន​ចម្លង​ចរន្ត​ភ្លើង​មក​កាន់​អ្នក​ដូច​ជា​ដំបង​ឈើ​ជាដើម ។

•​ពិនិត្យ​រក​សញ្ញា​នៃ​ការ​ធ្វើ​ចលនា​របស់​ជន​រង​គ្រោះ (​ដូច​ជា ការ​ដកដង្ហើម​, ការ​ក្អក ឬ​ការ​បន្លាស់​ទី​) ។ ប្រសិនបើ​មិន​មាននូវ​សញ្ញា​ទាំងនេះ​ទេ​នោះ​អ្នក​ត្រូវ​សង្គ្រោះ​ចលនា​បេះដូង​ឲ្យ​បានជា​បន្ទាន់ ។

•​ការពារ​សភាព​ស្ហុ​ក ។ ប្រសិនបើ​អាច​ដាក់​ជន​រង​គ្រោះ​ឲ្យ​ដេក ដោយ​ដាក់​ក្បាល​ជន​រង​គ្រោះ​ឲ្យ​ទាប​ជាង​ខ្លួន​គេ​បន្តិច និង​ដាក់​កល់​ជើង​ឲ្យ​ខ្ពស់ ។

បន្ទាប់​ពី​មានការ​ប៉ះពាល់​ជាមួយនឹង​ចរន្តអគ្គិសនី​នោះ ជន​រង​គ្រោះ​គប្បី​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​រក​មើល​ពី​ការ​រង​របួស​ផ្នែក​ខាងក្នុង បើ​ទោះបីជា​ពួក​គេ​មិន​មាន​សញ្ញាណ ឬ​រោគ​សញ្ញា​អ្វី​ស្តែង​ចេញ​មក​ក៏​ដោយ ។

•​មិន​ត្រូវ​នៅ​ជិត​ខ្សែភ្លើង​ដែល​មាន​កម្រិត​វ៉ុល​ខ្ពស់ រហូត​ដល់​ថាមពល​ចរន្ត​ត្រូវ​បាន​កាត់​ផ្តាច់ ។ ស្ថិត​នៅ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២០​ហ្វ៊ី​ត​ឲ្យ​ឆ្ងាយ​ពី​ខ្សែភ្លើង ប្រសិនបើ​វា​នៅ​លោត និង​បញ្ចេញ​ផ្កាភ្លើង៕

 

 

Related Articles

Back to top button
Close
Close