រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជា​ឲ្យ​ប៉ូលិស​ចាត់វិធានការ​លើ​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៩ ធ្នូ ២០១៧) ៖ ក្នុង​ពិធី​បិទ មហាសន្និបាត​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា អាណត្តិ​ទី​៤ កាលពី​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានធ្វើការ​អំពាវនាវ​សា​ជាថ្មី​ទៅដល់​អ្នកធ្វើដំណើរ​ទាំង​​ឡាយ​ជាពិសេស​អ្នកជិះ​ម៉ូតូ​ដែល​មិន​ពាក់មួក​សុវត្ថិភាព​និង​បាន​បញ្ជា​ឲ្យ​នគរបាល​ចរាចរណ៍​អនុវត្ត​ច្បាប់​ទៅលើ​អ្នកជិះ​ម៉ូតូ​ដែល​មិន​ពាក់ មួកសុវត្ថិភាព ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

សម្តេច​ក្រឡាហោម​បាន​មានប្រសាសន៍​បញ្ជាក់ថា “​ទាក់ទង​លើ​ការងារ​ចរាចរណ៍​នេះ ដែល​កំពុងតែ​មានការ​វិ​វត្ត គួរ​ឲ្យ​មានការ​បារម្ភ ពិសេស​ជិត​ពីរ​ខែ​ចុងក្រោយ​នេះ ដែល​គ្រោះថ្នាក់​ចរាចរ​បាន​កើនឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ។​កើន​អ្នកស្លាប់​ជាង​៥០​នាក់​។ គឺថា​ប៉ុន្មាន​ខែ​នេះ​ខ្លាំង​វិញ (​គ្រោះថ្នាក់​ចរាចរ​) ហើយ​អ្នក​ដែល​ជិះ​ម៉ូតូ​អត់​ពាក់មួក​នេះ​។

សម្តេច​ក្រឡាហោម បាន​លើកឡើង​ថា​ ​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក​កាលពីមុន​បូកសរុប​ទៅ ៧៨​ភាគរយ អ្នកស្លាប់​ដោយសារ​ម៉ូតូ​អត់​ពាក់មួក ឬ​ដោយសារ​ម៉ូតូ ៧៥​ភាគរយ​។ ឥឡូវ​លេង​ពួក​ម៉ូតូ​បន្តិច​។ មិនមែន​ទៅធ្វើ​បាប​គាត់​ទេ គឺ​តម្រង់​គាត់​ឲ្យ​គាត់​គោរព​ច្បាប់​។​តែបើ​សិន​​ណា​ប៉ូលិស​អនុវត្ត​ច្បាប់​សុំ​មេត្តា​កុំ​ថ្នាំងថ្នាក់ ប្រកាន់​ឥរិយាបទ សុភាពរាបសារ និង​ម៉ឺងម៉ាត់​​៕

 

Related Articles

Back to top button
Close
Close