មេដឹកភេរវកម្ម​បនៅ​អាកាសយានដ្ឋាន​ហូជីមិញ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​១៦​ឆ្នាំ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៨ ធ្នូ ២០១៧) ៖ ​តុលាការ​មួយ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀត​ណា​មកាល​ពីថ្ងៃ​ពុធ​ទី​២៧​ធ្នូ​បាន​ផ្តន្ទាទោស​ក្រុម​ជនជាតិ​វៀតណាម​១៥​នាក់​ឱ្យ​ជាប់ពន្ធនាគារ​ពី ៥ ទៅ​១៦ ឆ្នាំ​ពីបទ​ធ្វើ “​ភេរវកម្ម​ដើម្បី​ប្រឆាំងនឹង​រដ្ឋបាល​ប្រជាជន​” ។​

​ខណៈពេលដែល​ការវិនិច្ឆ័យ​ទោស​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ ការជំនុំជម្រះ​បានបញ្ចប់​មុនពេល នៅពេលដែល​ក្រុម​ចៅក្រម​បាន​រកឃើញថា ក្រុម​នេះ​មានទោស​ពីបទ​ប៉ុនប៉ង​ប្រើ​គ្រាប់បែក​សាំង​ដើម្បី​ធ្វើឱ្យមាន​ភ្លើង​ឆាបឆេះ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​តាន់​សុន​ញ៉ា​ត​កាលពី​ខែមេសា​។

​លោក តាំង ហ័ង​ធៀន អាយុ​២៤​ឆ្នាំ ដែល​ត្រូវបាន​កំណត់ថា​ជា​មេដឹកនាំ​ក្រុម​នេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​១៦​ឆ្នាំ ។ លោក ង្វៀន ដុក សិញ អាយុ​៣២​ឆ្នាំ ដែល​ត្រូវបាន​រកឃើញ​ទោស​ចំពោះ​ការដុត​បំផ្លាញ​ឃ្លាំង​ដាក់​សម្ភារៈ​មួយ​របស់​ប៉ូលិស​កាលពីដើម​ខែមេសា ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ចំនួន​១០​ឆ្នាំ​។​ ពួក​អ្នកសមគំនិត​ចំនួន​១៣ នាក់ ជាមួយនឹង​លោក​ហ័ង​ធៀន និង លោក ដុក សិញ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​ពី​៥​ទៅ​១៤​ឆ្នាំ​៕

 

Related Articles

Back to top button
Close
Close