សម្ដេចតេជោ ៖ វិធីសាស្ដ្រធ្វើឲ្យមេទ័ព មានរូបរាងសង្ហារគឺស្ពាយបាឡូដាក់ដុំឥដ្ឋ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៨ ធ្នូ ២០១៧) ៖ ​យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ បានសរសេរថា“ វិធី ដែល​ធ្វើ​ឲ្យ​មេទ័ព​មាន​រូប​រាង​សង្ហារ​ឡើងវិញ គឺឲ្យមេទ័ពយើងស្ពាយ បាឡូដាក់ដុំឥដ្ឋ ដើរឬរត់ឡើងទួល គឺនឹងស្រកហើយ ។ ពិតណាស់ គឺ​មាន​តែ​វិធី​ហាត់​​ប្រាណតែមួយគត់ ដែលជួយសម្រកទម្ងន់ បានលឿនហើយធ្វើឲ្យសុខភាពល្អរឹងមាំ។

​សម្ដេចតេជោលើកឡើងបែបនេះ បន្ទាប់ពីសម្ដេចក៏បានសង្កេតឃើញថា មេទ័ពកម្ពុជាបច្ចុប្បន្នបានដុះក្បាលពោះច្រើន ។

ជាមួយគ្នានេះផងដែរ សម្ដេចតេជោបន្ថែមថា ចំពោះសម្ដេចដែលធ្លាប់មានទម្ងន់ប្រមាណ ៨៦គីឡូ ក្រោយពីបានហាត់កីឡាទៀងទាត់មក ទម្ងន់​បានធ្លាក់ចុះមកសល់៧២គីឡូ ប៉ុន្តែសម្ដេចមានបំណង បន្ថយចុះទៀតទៅដល់ ៧០ ឬ៦៨គីឡូ ។

សម្ដេចអះអាងថា នៅពេលហាត់កីឡា សម្ដេចត្រូវទទួលទាន អាហារមានកម្រិត គឺពេលល្ងាចបន្ថយមកហូបជាបន្លែ ផ្លែឈើ ច្រើន ឬ​មិន​ទទួល​ទាន​​បាយ​តែម្តង ។

សម្ដេចថា ពីមុនសម្ដេចទទួលទានអាហារ ពេលណាក៏បានដែរ ទោះបីយប់ម៉ោង ១១, ១២ ឬម៉ោង១យប់ គឺឆ្ងាញ់រហូត អញ្ចឹង ហើយបានជា ឡើង​គី​ឡូលឿន ៕

 

Related Articles

Back to top button
Close
Close