សេចក្ដីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលព័ត៌មាននឹង​​​ត្រូវ​​អនុម័​ត​​នា​​ពេល​​ឆាប់ៗ​​ខាង​​មុខ​​​នេះ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៣ ធ្នូ ២០១៧) ៖ នៅ​​ក្នុងកិ​ច្ច​ពិភាក្សា​និពន្ធ​នាយក ​អំពី​សេចក្ដី​ព្រាង​ច្បាប់​ ស្ដី​ពីសិទ្ធិ​ទទួល​ព័ត៌​មាន​ នៅ​ថ្ងៃ​ទី២២​ ខែធ្នូ​ ឆ្នាំ២០១៧​ លោក ប៉ែន បូណា ប្រធាន​​ក្លឹប​អ្នក​កាសែត​កម្ពុជា​ ​ បានប​ញ្ជាក់​ថា​ សេចក្ដី​ព្រាង​ច្បាប់​ អ្ន​ក​សារព័ត៌​មាន ​បាន​លេច​ចេញ​ជា​រូប​រាង​ហើយ​ បន្ទាប់​ពីរ​ យៈ​​ពេល​​ជាង ​២​ឆ្នាំ​​កន្លះ​​កន្ល​ង​​មក​​​ ហើយ​​នឹង​​​ត្រូវ​​អនុម័​ត​​នា​​ពេល​​ឆាប់ៗ​​ខាង​​មុខ​​ផង​​ដែរ ​។

លោក ប៉ែន បូណា បន្ត​ថា ក្លឹបអ្នកកាសែតកម្ពុជា បានស្នើសុំឲ្យរាជរដ្ឋាភិបាល រៀបចំសេចក្ដីព្រាង ច្បាប់នេះឡើង ដោយ​សារ​អ្នក​សារ​ព័ត៌​មាន​មួយ​ចំនួន បានជួបបញ្ហាលំបាក ក្នុងការស្នើសុំ ព័ត៌មានយកមកផ្សព្វផ្សាយ ។ លោកអះអាងថា សេចក្ដីព្រាងច្បាប់អ្នកសារព័ត៌មាន ជា​ការ​ចង់​បាន​របស់អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាដើម ។

សម្រាប់​ លោកស្រី Anne Lemaistrs ប្រធាន UNESCO Cambodia បានថ្លែងថា នៅពេល ច្បាប់អ្នកសារព័ត៌មានចេញជារូបរាង អ្នកសារព័ត៌មាន ទទួលបានអត្ថប្រយោជន៍ច្រើនជាងគេ ពិសេសជាមួយពលរដ្ឋ ។

សូមបញ្ជាក់ថា ច្បាប់ស្តីពីអ្នកសារព័ត៌មាន មានគោលបំណងធានា ឲ្យសាធារណជនគ្រប់រូបនូវសិទ្ធិ និងសេរី ភាព ក្នុងការទទួលព័ត៌មាន។ ច្បាប់​នេះ​ចែង​ពី​ភារ​កិច្ច​​ដែលស្ថាប័នសាធារណៈនានា ត្រូវផ្ដល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញកម្ពុជា និង មាត្រា១៩ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ៕ ដោយ​៖ ហេង នាង​

1 5 2 6 4 3

 

 

 

Related Articles

Back to top button
Close
Close