​លោក​ ហោ​ ណាំហុង​ ជំរុញ​ឲ្យ​អាស៊ាន​រួបរួម​គ្នា

ដោយ សយ ដុល្លា

លោក ហោ ណាំហុងរដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីព្រឹកថ្ងៃទី ០៨ខែសីហា ឆ្នាំ២០១២ បានជំរុញឲ្យអាស៊ានបន្តរួបរួមគ្នាដើម្បី សំរេចបាននូវការងាររួម ឈានឆ្ពោះទៅរកការបង្កើតសហគមន៍អាស៊ានតែមួយឆ្នាំ ២០១៥។

ថ្លែងនៅក្នុងឱកាសប្រារព្ធទិវាអាស៊ាននឹងខួបនៃការបង្កើតអាស៊ានរយៈពេល៤៥ឆ្នាំលោករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា កម្ពុជា ជឿ ជាក់ថា អាស៊ាននឹងបន្តទៅមុខទៀតជាមួយនិងស្មារតីឯកភាព និងសាមគ្គីភាព ដោយ ទុក មួយ ឡែក នូវ បញ្ហា ទាំង ឡាយ ណា ដែលយើងពុំអាចសំម្រេចបាននូវមតិឯកភាពរួម ស្របទៅតាមស្មារ តី និងទម្លាប់អនុវត្តរបស់អាស៊ាន។ ធ្វើដូចនេះ យើង នឹង អាច រក្សាបាននូវតួនាទីស្នូលរបស់អាស៊ាន នៅចំពោះមុខដំណើរការវិវត្តន៍ នៃនិមាបនកម្មតំបន់នាពេលបច្ចុប្បន្ន។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពី អាស៊ានមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ហើយ ដែល ប្រទេស ខ្លះ របស់អាស៊ាននោះ បានសម្រេចចិត្តយកអាស៊ានធ្វើជាចំណាប់ខ្មាំងនៃជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលលោក ហោ ណាំហុង វាយតម្លៃថា គឺជាជម្លោះទ្វេភាគីសុទ្ធសាធ។ លោក ហោ ណាំហុង បានបញ្ជាក់ថាជម្លោះមិនពាក់ព័ន្ធនឹងកម្ពុជា ហើយ ដែល គេ មិន ត្រូវយកអាស៊ានធ្វើជាតុលាការកាត់ក្តីថា ដែនដីនេះ ឬដែនដីនោះ ជារបស់អ្នកណានោះឡើយ។

លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា William E. Todd  នាក្នុងឱកាសនោះបាននិយាយថាអាស៊ានជា ស្ថាប័នមួយដែលលោក ជឿជាក់ថាគឺជាស្ថាប័នមួយជោគជ័យ ហើយអាចរួបរួមធ្វើការជាមួយគ្នាបានដោយលោកបានបន្ថែមទៀតថាអាស៊ានគឺជាដៃគូ យ៉ាងសំខាន់របស់សហរដ្ឋអាមេរិក។

គួបញ្ជាក់ផងដែរថា អាស៊ានមានសមាជិកចំនួន១០ប្រទេសដែលក្នុងនោះមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម ប្រ៊ុយណេ ភូមា នឹងប្រទេស ឡាវ។ នៅក្នុងប្រ ទេសសមាជិកអាស៊ានមានសមាជិកចំនួន៤ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម ហ្វីលីពីនដែលមានជំលោះនៅសមុទ្រចិនខាងត្បូង ដែលវៀតណាម នឹង ហ្វីលីពីន គឺជាប្រទេសមាន ជំលោះខ្លាំងជាងគេជាមួយនិងប្រទេសចិន។

Related Articles

Back to top button
Close
Close