សម្តេច​តេ​ជោ​ ​ហ៊ុនសែន​៖ ​ការប្រឆាំង​ភេរវកម្ម​ជា​អាទិភាព​នៃ​គោលនយោបាយ​រាជរដ្ឋាភិបាល​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១២ ធ្នូ ២០១៧) ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​អគារ​ហ្វឹកហ្វឺន​ជំនាញ​ចារកម្ម និង បុកគ្រឹះ​សាងសង់​សាលប្រជុំ​នៃ​អគ្គនាយកដ្ឋាន​ស្រាវ ជ្រាវ​ចារកិច្ច នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី ១២ ខែ ធ្នូ នេះ ​ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា ​៖ ​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​ជាអាទិ​ភាព​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក៏​ជា​អាទិភាប​នៃ​វិស័យ​សន្តិសុខ​ជាតិ​របស់​កម្ពុជា​ផងដែរ ។​

សម្តេច​តេ​ជោ បាន​បន្ត​ថា ​៖ ​យើង​មិនអាច​ឲ្យ​អំពើ​ភេរវកម្ម​កើតមានឡើង​នៅលើ​ទឹកដី​កម្ពុជា​បានទេ ។ យើង​ក៏​មិន​ចង់ឃើញ​ប្រទេស​នៅក្នុង​តំបន់​មាន​កើ​ឡើង​នូវ អំពើ​ភេរវកម្ម​ផងដែរ​។ យើង​បន្ត​សហការ​ជាមួយ​ពិភពលោក​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម ។​ ​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផង​សម្រាប់​ជា​គំនិត​ដល់​អ្នកធ្វើការងា​រ​ខាង​ចារកម្ម​ថា​៖ ការធ្វើ​ចារកម្ម​គឺ​ត្រូវតែ​ផ្អែកទៅលើ​ទស្សន​នៃ​ការវិភាគ​លើ​បី​ចំណុច ដែល​សម្តេច​បាន​ធ្លាប់ធ្វើ​កន្លងមក​ដោយ​ផ្អែកទៅលើ​ចំណុច​៣​ទី​១.​ផ្អែកលើ​ទស្សនៈ​ប្រវត្តិសាស្ត្រ ,​ទី​២.​ផ្អែកលើ​ទស្សនៈ​វិចារវិទ្យា និង​ទី​៣.​គឺ​ផ្អែកទៅលើ​ឡូ​ស៊ិ​ច ។ ចំណុច​ទាំងបី​នេះ​បានធ្វើ​ឲ្យ​ការវិភាគ​របស់​សម្តេច​ទទួលបាន​ជោគ ជ័យ​និង​មាន​ភាពត្រឹមត្រូវ ៕​

1

 

Related Articles

Back to top button
Close
Close