លោក ហ៊ុន សែននឹងបក​​ស្រាយអំពីការបោះ​បង្គោលព្រំដែនរវាង​​កម្ពុជានិងវៀតណាម

ដោយ៖ ហេង នាង

Cambodia News

កាលពីថ្ងៃទី ០៧ សីហា ២០១២ គណៈរដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជាបានចេញផ្សាយនូវសេចក្តីជូន ដំណឹងមួយ ស្តីពីការបោះ បង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ដល់មន្រ្តីរាជការគ្រប់ ក្រសួង ស្ថាប័ន និងអាជ្ញាធរដែនដី ព្រមទាំងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទទៅទូទាំងប្រទេស ឲ្យចាំ តាមដានការបកស្រាយរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរដ្ឋសភាជាតិនៅថ្ងៃទី០៩ សីហា ។

សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ប្រាក់ សុខុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋ មន្រ្តីបានសរសេរថា នៅថ្ងៃទី០៩ សីហា ២០១២ ចាប់ពីម៉ោង០៨ព្រឹកនៅរដ្ឋសភា នាយករដ្ឋមន្រ្តី ហ៊ុន  សែន នឹងថ្លែងបកស្រាយអំពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែន សមុទ្ររវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលជាបញ្ហាមានសារសំខាន់សម្រាប់អាយុជីវិត របស់ជាតិទាំងមូល។

សេចក្តីជូនដំណឹងបន្តថា ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លើកលែងតែកងកម្លាំងដែល ជាប់បំពេញកិច្ចប្រតិបត្តិការការពារទឹកដី សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនោះ ក៏ត្រូវបានអនុញ្ញាតិ ឲ្យតាមដានព្រឹត្តិការណ៍នេះដូចគ្នាដែរ។ ហើយចំពោះក្រុមយុវជនស្ម័គ្រចិត្តដែលកំពុងបំពេញការងារ តាមខេត្តនានា ក៏តម្រូវឲ្យមានការសម្រួលដើម្បីធ្វើការតាមដានការបកស្រាយរបស់លោក ហ៊ុន សែន  នៅរដ្ឋសភាថ្ងៃស្អែកនេះផងដែរ៕

Related Articles

Back to top button
Close
Close