លោក សម រង្ស៊ី ត្រូវ​កោះហៅ​ឲ្យ​ចូលខ្លួន​បំភ្លឺ​លើ​សំណុំរឿង​ញុះញង់​កងទ័ព​ឲ្យ​​ប្រឆាំង​រាជរដ្ឋាភិបាល​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១២ ធ្នូ ២០១៧) ៖ លោក សៀង សុខ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​កោះហៅ​លោក សម រង្ស៊ី​អតីត​ប្រធាន​​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ខាងមុខនេះ​ដើម្បី​បំភ្លឺ​លើ​សំណុំរឿង​ញុះ​​ញ​ង់​កងទ័ព​ឲ្យ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​។ នេះ​បើ​យោងតាម​ដីកា​រកោះ របស់​តុលាការ​នៅ​ថ្ងៃទី​១១ ខែធ្នូ​។​

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ លោក វង្ស ភក្តី មេធាវី​របស់​អគ្គមេបញ្ជាកា​រ នៃ​កងយោធពល​ខេមរភូមិន្ទ​បានដាក់​​ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​៕

g

2
​ ​

​ ​

Related Articles

Back to top button
Close
Close