​រថយន្ត​ដឹក​អ្នកដំណើរ​បែក​កង់​ក្រោយ​ក្រឡាប់​បណ្ដាលឱ្យ​មនុស្ស​១២​នាក់​រងរបួស​

សារព័ត៌មាន​ Cambodia News/

ព្រះសីហនុ​ (១២ ធ្មូ ២០១៧) ៖ ​រថយន្ត​ដឹក​អ្នកដំណើរ​ប្រេ​ភេទ​សាំ​យ៉ុង​មួយគ្រឿង​បាន​បែក​កង់​ក្រោយពេល​កំពុងបើក​បរ​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ទៅលើ​របង​វត្ត​បណ្ដាលឱ្យ​មនុស្ស​ចំនួន​១២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​១៧១-១៧២ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​គា​ឃុំ​ជើងគោ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​វេ​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង​មួយគ្រឿង​ពណ៌​ស្លែ​ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-1385 បើកបរ​ដោយ​ឈ្មោះ សៀង សិលា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ រត់​តាក់ស៊ី មាន​ទីលំនៅ ឃុំ​ត្រពាំង​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន ១២​នាក់​នេះ​បាន ធ្វើដំណើរ​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ​។​

លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​បែក​កង់​ក្រោយ​ខាងឆ្វេង ក៏​រេ​ចង្កូត​ទៅខាង​ស្តាំ​ដៃ​ធ្លាក់​ផ្លូវ​ក្រឡាប់​ទៅ​របង​វត្ត​បារាយណ៍ តែម្តង ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុ​ស្សទាំង​ចំនួន​១២​នាក់ នៅក្នុង​រថយន្ត​រងរ​បួស​ធ្ងន់​និង​ស្រាល ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក លិ​គឹម​ឌី វាលរេញ​៕
1

Related Articles

Back to top button
Close
Close