រដ្ឋមន្ត្រី​កសិកម្ម​ស្នើ​ឲ្យ​អាជ្ញាធរខេត្ត​កំពង់ចាម​ទប់ស្កាត់​ចលនា​បក្សី​នៅ​តំបន់​ផ្ទុះ​ផ្តាសាយ​បក្សី​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១២ ធ្នូ ២០១៧) ៖ រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប​ប្រមាញ់ និង​នេសាទ បានស្នើ​ឲ្យ​គណៈកម្មការ​ចម្រុះ​ខេត្តកំពង់ចាម​ទប់ស្កាត់​ចលនា​បក្សី និង​ផលិតផល​មា​នន​ដើមកំណើត​ពី​បក្សី​ចេញពី​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​នៅ​ការឆ្លង​រាលដាល់​ជំងឺផ្តាសាយបក្សី​។

​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប​ប្រមាញ់ និង​នេសាទ លោក​វេ​ង សាខុន បាន​បញ្ជាក់ថា តាម​លទ្ធផល​វិភាគ របស់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​បានធ្វើ​វិភាគ​រក​មេរោគ​ផ្តាស​សាយ​បក្សី​លើ​សំណាក​សត្វ​មាន់​ចំនួន​ពីរ​ក្បាល​ពី​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ត្រូវបាន​រកឃើញ​វត្តមាន​ជំងឺផ្តាសាយបក្សី​ដោយ​វីរុស​ក្នុង​អនុ​ក្រុម A1 (H5N1)​។

ហេតុនេះ​សូម​គណៈកម្មការ​ចម្រុះ​ខេត្តកំពង់ចាម និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ផ្តល់​កិច្ចសហការ​ក្នុងការ​អនុវត្ត​វិធាន​បច្ចេកទេស​របស់​ម​ន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​ក្នុងការ​ពង្រឹង​ការទប់ស្កាត់​ចលនា​បក្សី និង​ផលិត​ផ​ផល​មាន​ដើមកំណើត​ពី​បក្សី​ជា​បណ្តោះអាសន្ន​ចេញពី​តំបន់​ផ្ទុះ​ជំងឺឆ្លង​ខាងលើ​ក្នុង​រង្វង់​កាំ​បី​គីឡូម៉ែត្រ ដើម្បី​អនុវត្ត​វិធាន​បច្ចេកទេស​បសុពេទ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

1

 

​​

Related Articles

Back to top button
Close
Close