ព្រឹក​នេះ​សម្តេច ហ៊ុន សែន បន្ត​អញ្ជើញ​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​តំបន់​អូ​ឌឹ​ម​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៦ ធ្នូ ២០១៧) ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧​នេះ បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប​១៥,៧៤២​នាក់ មកពី​រោងចក្រ​នានា​ចំនួន​១៥​រោងចក្រ នៅ​តំបន់​អូ​ឌឹ​ម ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា ជំនួប​សំណេះសំណាល​នៅ​ព្រឹក​នេះ គឺជា​ជំនួប​សំណេះសំណាល​លើក​ទី​២១​ហើយ ចាប់តាំងពី​ខែកញ្ញា​មក ដែលមាន​កម្មករ និយោជិត​សរុប​ជាង​២០​ម៉ឺន​នាក់ មកពី​រោងចក្រ​ប្រមាណ​ជាង ៦០០​រោងចក្រ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ដោយផ្ទាល់​៕

2

 

Related Articles

Back to top button
Close
Close