ប្រទេសវៀតណាមបោះបង់គម្រោងបង្កើតរោងចក្រអគ្គិសនីបរមាណូដើម្បីសុវត្ថិភាព
សារព័ត៌មាន Cambodia News/
វៀតណាម (០៥ ធ្នូ ២០១៧) ៖ រោងចក្រថាមពលបរមាណូគឺជាក្តី ស្រមៃរបស់ប្រទេសជាច្រើនចង់បាន ដើម្បីបំពេញតម្រូវការអគ្គិសនីក្នុងវិស័យ ឧស្សាហកម្ម អាជីវកម្ម និងការប្រើប្រាស់ របស់ពលរដ្ឋមានតម្លៃថោក ។ ប៉ុន្តែរោង ចក្របរមាណូ នឹងបង្កផលអាក្រក់ ប្រសិនបើប្រឈមនឹងគ្រោះថ្នាក់ណាមួយនោះ ដូចនៅក្នុងប្រទេស ជប៉ុន ក្រោយរលកយក្ស ស៊ូណាមិជាដើម។
បច្ចុប្បន្នគ្រោះធម្មជាតិ កើតឡើងជា ច្រើននៅជុំវិញពិភពលោក ពិសេសគឺ គ្រោះរញ្ជួយដីដែលមិនមានអ្នកឯកទេសណាមួយព្យាករដឹងជាមុននោះឡើយ។ ទាំងនោះហើយបង្កផលលំបាកយ៉ាងខ្លាំង មិនអាចទប់ស្កាត់ដឹងជាមុនបាន។ហេតុនោះហើយបានជាវៀតណាមសម្រេចបោះបង់គម្រោងបង្កើតរោងចក្រ អគ្គិសនីដើរ ដោយថាមពលបរមាណូ។
កន្លងមកថ្មីៗយោងតាមអតីត ប្រមុខ រដ្ឋវៀតណាមលោក Truong Tan Sang បានឲ្យដឹងថា កាលពីឆ្នាំមុន ប្រទេសវៀត ណាម បានបោះបង់ចោល គម្រោងសាង សង់ រោងចក្រនុយក្លេអ៊ែរលើកដំបូង របស់ ប្រទេសនេះ ដោយមានជំនួយពីជប៉ុន និង រុស្ស៊ី ដោយសារបញ្ហាកង្វល់ខ្ពស់ចំពោះ ថាមពលនុយក្លេអ៊ែរ បន្ទាប់ ពីវិបត្តិនុយក្លេ អ៊ែរ នៅហ្វូគូស៊ីម៉ា នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងបទសម្ភាសន៍មួយ នៅទីក្រុងហូជី មិញ លោក Sang វ័យ ៦៨ឆ្នាំបានលើក ឡើងថា “ស្ថានភាពនៅលើពិភពលោក បានផ្លាស់ប្តូរ ដោយសារតែស្ថានភាព ប្រែប្រួល ហើយប្រជាជនវៀតណាម មាន ការព្រួយបារម្ភជាខ្លាំង ជាពិសេសប្រជាជន នៅក្នុងតំបន់ដែល រោងចក្រថាមពល នុយក្លេអ៊ែរ ត្រូវបានគេដាក់គម្រោង ហើយពួកគេមានប្រតិកម្ម ដូច្នេះយើងត្រូវបញ្ឈប់ព្រោះវាជាផែនការបណ្តោះអាសន្ន”៕