មនុស្ស​១៩​នាក់​ស្លាប់ និង​របួស​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

សារព័ត៌មាន​ Cambodia News/

អា​ហ្វ​ហ្គា​នី​ស្ថាន (០៥ ធ្នូ ២០១៧) ៖ មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​ជិះ​ម៉ូតូ​បើក​ការវាយប្រហារ​នៅ​ខាងក្រៅ​ពហុ​កីឡដ្ឋាន​បាល់ទាត់​មួយ​នៅក្នុង​ទីក្រុង​ចា​ឡា​ឡា​បាដ (Jalalabad) ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​បាត់​បង់ជីវិត និង​១៣​នាក់​ផ្សេងទៀត​រងរបួស​។​

យោងតាម​អ្នកនាំពាក្យ​ឲ្យ​មន្ត្រីជាន់ខ្ពស់​ម្នាក់​, ក្នុងចំណោម​អ្នកស្លាប់​នៅក្នុង​ការវាយប្រហារ នោះ​រួមមាន​ស្ត្រី​ម្នាក់ និង​កូនក្មេង​តូច​ម្នាក់​។ អ្នកនាំពាក្យ​បាន​បន្ថែមថា ការវាយប្រហារ​នោះបាន​កើតឡើង​ក្នុង​រយៈពេល​យ៉ាងខ្លី​បន្ទាប់ពី​ការប្រមូលផ្តុំ​គ្នា​របស់​អ្នកគាំទ្រ​រដ្ឋាភិបាល​រប​ស់​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក អាស់​រ៉ា​ហ្វ ហ្គា​នី (Ashraf Ghani) បានបញ្ចប់​នៅ​ពហុ​កីឡដ្ឋាន​បាល់ទាត់​។​

ទោះបីយ៉ាងណា​ភ្លាមៗ​នោះ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញមក​អះអាង​ទទួលខុសត្រូវ​នៅក្នុង​ការវាយប្រហារ​នោះ​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា ក្រុម​ក្នុង​តំបន់​មួយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាយ​ស៊ី​ស​កំពុង​ស្វះស្វែង​ពង្រីក​ទីតាំង​មូលដ្ឋាន​របស់គេ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​៕
1

Related Articles

Back to top button
Close
Close