សី​តុណ្ហីភាពនៅកម្ពុជា​ នឹង​ចុះ​ត្រជាក់​មកដល់ ១៦​អង្សា ចាប់ពី​ថ្ងៃ​ទី​៨ ដល់ ទី​១៤ ខែ​ធ្នូ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០១ ធ្នូ ២០១៧) ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ បង្ហាញថា ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ខាងមុខ ស្ថានភាព​អាកាសធាតុ ឬ​ស៊ី​តុ​ណ្ហ​ភាព អប្បបរមា នឹង​ចុះ​ត្រជាក់​ចាប់ពី ១៦ ដល់ ១៨​អង្សា​សេ នៅតាម​ខេត្ត​មួយចំនួន រួមមាន​៖ ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង ព្រះវិហារ ឧត្ដរមានជ័យ និង ខេត្ត​ប៉ៃលិន​។​

​ចំណែក​បណ្ដា​រាជធានី ខេត្ត​ផ្សេង​ទៀត សីតុណ្ហភាព​អប្បបរមា នឹង​ចុះ​មក​នៅក្នុង​រង្វង់ ១៩ ដល់ ២១​អង្សា​។​ ​អាស្រ័យហេតុនេះ ក្រសួង​ធនធានទឹក បាន​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​នៅ​តាម​ក្រសួង ស្ថាប័ន អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ និង សាធារណជន ជាពិសេស​ចំពោះ​វីរ​កងទ័ព ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន (​តំបន់​ជួរ​ភ្នំ​ដងរែក​) ជ្រាប​ជា​ព័ត៌មាន​៕

ខាងក្រោម​ជា​សេចក្តីជូនដំណឹង របស់​ក្រសួង​ធនធានទឹក ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៖​

4

1

 

 

 

Related Articles

Back to top button
Close
Close