សម្តេច ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ទីក្រុង​ប៉េកាំង​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៩ វិច្ឆិកា ២០១៧) ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ចូលរួម​កិច្ចសន្ទនា​ជាន់ខ្ពស់​រវាង គណបក្ស​កុម្មុយនីស្ត​ចិន​ជាមួយ​គណបក្ស​នានា​ជុំវិញ​ពិភពលោក នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ។​

​កិច្ចប្រជុំ​ជាន់ខ្ពស់​រវាង​ប្រទេស​ចិន និង​តំណាង​គណបក្សនយោបាយ​នានា​លើ​ពិភពលោក​ចាប់ពី​ថ្ងៃទី ២៩ វិច្ឆិកា ដល់​ថ្ងៃទី ០២ ធ្នូ ២០១៧ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយមកពីលើពិភពលោកប្រមាណ១២២ ហើយវត្តមានអ្នកចូលរួមទាំងថ្នាក់ដឹកនាំគណបក្សនយោបាយ និងសាស្ត្រានយោបាយជាដើមនោះមានចំនួនសរុបរហូតដល់ទៅ ៥០០នាក់៕

1

Related Articles

Back to top button
Close
Close