​គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​២២​ខែវិច្ឆិកា​ស្លាប់​៥​នាក់​របួស​២៥​នាក់​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ ៖ ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៧​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៩​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់ របួសស្រាល​៧​នាក់ និង​របួសធ្ងន់​១៨​នាក់​។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឱ្យដឹងទៀតថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៧​គ្រឿង​រថយន្ត​តូច​៥​គ្រឿង​-​គោយន្ដ​មួយគ្រឿង និង​រថយន្ដ​ធុន​ធំ​២​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​-​មិន​គោរព​សិទ្ធិ​-​មិន​ប្រកាន់​ស្ដាំ​-​ប្រជែង​-​ងងុយដេក​-​ស្រវឹង និង​កត្តា​យានយន្ដ​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រយៈពេល​២២​ថ្ងៃ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៧​នេះ មាន​ចំនួន​២០៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០៦​នាក់ របួសធ្ងន់​ចំនួន​២០៨​នាក់ និង​របួសស្រាល​ចំនួន​២៦២​នាក់​៕

2

Related Articles

Back to top button
Close
Close