ទទួលទានអាហារសមុទ្រមិនឆ្អិនប្រឈមនឹងការឆ្លងរោគ
សារព័ត៌មាន Cambodia News/
សុខភាព (២២ វិច្ឆិកា ២០១៧) ៖ ក្រុមអ្នកជំនាញផ្នែកសុខភាពបានធ្វើការក្រើនរំលឹកដល់អ្នកដែលចូលចិត្តទទួលទានអាហារសមុទ្របែបឆ្អិនពាក់កណ្តាល ឆៅពាក់កណ្តាលប្រយ័ត្នឆ្លងបាក់តេរី ដែលធ្វើឱ្យកើតអាការៈដល់ក្រពះ អាហារ និងរលាកពោះវៀន ឬកើតរោគឆ្លងតាមប្រព័ន្ធសរសៃឈាម ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។
មេរោគដែលបង្កឲ្យមានគ្រោះថ្នាក់ច្រើនជាងគេបំផុតនោះ គឺវីបរីអូវ៉ាល់នីហ្វីខាស់ វារស់នៅក្នុងទឹកសមុទ្រ។ វាជាមេរោគដែលធ្វើឱ្យឈាមមានជាតិពុល។
ការទទួលទានអាហារសមុទ្រឆៅអាចបណ្តាលឲ្យមេរោគចូលតាមចរន្តឈាម ឆ្លងកាត់តាមប្រព័ន្ធរំលាយអាហារចូលទៅក្នុងរបួសរហូតក្លាយរាលដាលធ្វើឱ្យកើតការរលាក គ្រុនញាក់អស់កំលាំង និងអាចមានអាការៈរាករូស និងក្អួត។ ប្រសិនបើឆ្លងតាមមុខរបួសធ្វើឱ្យដំបៅនោះរលាកឈឺចាប់រហូតក្លាយទៅជាដុំសាច់ស្អុយរលួយបាន។
ដូច្នេះយើងគួរតែចៀសវាងទទួលទានអាហារសមុទ្របែបឆៅគ្រប់ប្រភេទដោយគួរតែធ្វើឱ្យឆ្អិនមុននឹងទទួលទាន ហើយប្រសិនបើមានដំបៅមិនគួរប៉ះពាល់ទឹកសមុទ្រនោះទេ៕ ប្រភពពី Cambodia Health