បំផ្ទុះ​គ្រាប់បែក​ក្នុង​ព្រះវិហារ​មួយ​នៅ​នី​ហ្សេ​រី​យ៉ា​សម្លាប់​មនុស្ស​៥០​នាក់​

សារព័ត៌មាន​ Cambodia News/

នី​ហ្សេ​រី​យ៉ា (២២ វិច្ឆិកា ២០១៧) ៖ អ្នកនាំពាក្យ​ប៉ូលិស​រដ្ឋ Adamawa បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មនុស្ស​៥០​នាក់​បាន​ស្លាប់ ដោយសារ​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​ព្រះវិហារ​មួយកន្លែង​ក្នុង​ក្រុង Mubi ភាគ​ឦសាន​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​

អ្នកនាំពាក្យ​រូបនោះ​បញ្ជាក់ថា «​ពួកយើង​ទទួលដំណឹង​ថា មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់​នៅឯ​ព្រះវិហារ​មួយកន្លែង ក្នុង​ក្រុង Mubi ហើយ​មនុស្ស​៥០​នាក់​បាន​បាត់​បង់ជីវិត​។ ក្មេងប្រុស​ជំទង់​ម្នាក់​វ័យ​ខ្ទង់​១៧​ឆ្នាំ មាន​ពាក់អាវ​បង្កៃគ្រាប់​បៃ បាន​បន្លំ​ខ្លួន​ចូលទៅក្នុង​ព្រះវិហារ ជាមួយនិង​អ្នកប្រតិបត្តិ​សាសនា​ដទៃទៀត​។ ភ្លាមៗ​ក្រោយពី​បួងសួង​រួច​យុវជន​រូបនោះ ក៏បាន​បំផ្ទុះ​គ្រាប់បែក​នៅជាប់​ខ្លួន​»​។​

ទោះបីយ៉ាងណា តួលេខ​អ្នកស្លាប់​អាច​នឹង​កើនឡើង​ថែមទៀត ខណៈ​មនុស្ស​ជាច្រើន​នាក់ ដែល​បាន​រងរបួស ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ កំពុង​ទទួល​ការព្យាបាល​នៅឯ​មន្ទីរពេទ្យ​នានា នៅ​ភាគ​ខាងជើង​ក្រុង Mubi ជាទី​ដែល​ការវាយប្រហារ បាន​កើតឡើង​នៅក្នុង​បរិវេណ​នៃ​តំបន់ Kunu Araha៕

1

 

Related Articles

Back to top button
Close
Close