សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់បន្លំខ្លួនចូលតុលាការកំពូល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ ៖ សមត្ថកិច្ចបានឃាត់ខ្លួននារីអតីតអ្នកកាសែត”TheCambodiaDaily”ដោយបន្លំចូលតុលាការកំពូលជាថ្ងៃសវនាការរំលាយគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ ខណៈដែលសំណុំរឿងនៃការរំលាយគណបក្សសង្គ្រោះជាតិ កំពុងដំណើរការ។
នារីខាងលើមានឈ្មោះ ឡេ ឡែន ជាអតីតអ្នកសារព័ត៌មាននៅកាសែត”The Cambodia Daily”។ ក្រោយពីចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូននារីម្នាក់នោះ ទៅសាកសួរ ដើម្បីបញ្ជាក់ពីគោលបំណងពិតរបស់នាង។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ នេះ កងកម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយជាច្រើនកន្លែង ព្រមទាំងដាក់រនាំងដែកជាច្រើនកន្លែងផ្សេងគ្នានៅលើកកំណាត់ផ្លូវនានាជុំវិញតុលាការកំពូលនៅថ្ងៃសវនាការរំលាយគណបក្សសង្គ្រោះជាតិ។ ការដាក់ពង្រាយនេះ ត្រូវបានមានការយាមយ៉ាងតឹងតែងបំផុតគឺមិនអនុញ្ញាតឲ្យពលរដ្ឋឆ្លងកាត់ដោយសេរីដូចសព្វថ្ងៃនោះទេ លើកំណាត់ផ្លូវជុំវិញតុលាការកំពូល ៕