នៅមុខតុលាការកំពូល ពុំមានការតវ៉ារបស់សកម្មជន ឬអ្នកគាំទ្រ CNRP ឡើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ វិច្ឆិកា ២០១៧) ៖ សវនាការរឿងរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិរបស់តុលាការកំពូលនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានធ្វើឡើងដោយពុំមានការតវ៉ាពីសកម្មជនរបស់គណបក្សប្រឆាំងទេ បើទោះជាលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សនេះបានអំពាវនាវឱ្យសកម្មជន និងអ្នកគាំទ្រ ប្រមូលផ្តុំគ្នានៅមុខតុលាការក៏ដោយ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមូលផ្តុំគ្នានៅមុខតុលាការកំពូលនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីតវ៉ាប្រឆាំងនឹងការកាត់ទោសគណបក្សសង្គ្រោះជាតិ៕