រសៀល​នេះ​ក្រសួងមហាផ្ទៃ​នឹងដាក់​ភស្តុតាង​បន្ថែម​ពាក់ព័ន្ធ​ការរំលាយ​បក្ស​សង្គ្រោះ​ជាតិ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១៣ វិច្ឆិកា ២០១៧) ៖ ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ នា​រសៀល​នេះ នឹងដាក់​ភស្តុតាង​សំខាន់ៗ ចំនួន​៣​បន្ថែមទៀត ក្នុងនោះ​ក៏មាន​បញ្ជី​ឈ្មោះ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​ដែល​ត្រូវ​ហាមឃាត់​ធ្វើ​នយោបាយ​រយះពេល​៥​ឆ្នាំ ជូនទៅ​តុលាការ​កំពូល​នឹង​ជំនុំជម្រះ​បណ្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។​

តាម​គម្រោង​តុលាការ​កំពូល នឹង​បើកសវនាការ ទាក់ទង​បណ្តឹងសុំ​រំលាយ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ខាងមុខនេះ ។ តាម​ការកត់សម្គាល់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ មិន​គ្រាន់តែ​ប្រឈម​ការរំលាយ​នោះទេ ប៉ុន្តែ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ប្រមាណ​ជាង​១០០​នាក់ នឹងត្រូវ​ប្រឈមមុខ​កា​រហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយះពេល​៥​ឆ្នាំ​ផងដែរ ៕

1

Related Articles

Back to top button
Close
Close