បំផ្ទុះរថយន្តអត្តឃាតរបស់ក្រុមអ៊ីស្លាមជ្រុលនិយមនៅទីក្រុងមូហ្កាឌីស៊ូបណ្តាលឲ្យមនុស្ស ២៩នាក់ស្លាប់
សារព័ត៌មាន Cambodia News/
សូម៉ាលី (៣១ តុលា ២០១៧) ៖ ការឡោមព័ទ្ធរបស់ក្រុមអ៊ីស្លាមជ្រុលនិយម នៅសណ្ឋាគារមួយកន្លែងក្នុងក្រុងមូហ្កាឌីស៊ូបានចប់រួចរាល់ហើយ ដែលមានមនុស្សយ៉ាងហោចណាស់ ២៩នាក់បានបាត់បង់ជីវិតក្នុងការបំផ្ទុះរថយន្ត និងបំផ្លាញអគារដែលមានសំណង់ការពារយ៉ាងរឹងមាំ នេះបើយោងតាមប្រភពព័ត៌មាន Reuters ឲ្យដឹង។
ការហ៊ុមព័ទ្ធរបស់ក្រុមអ៊ីស្លាមជ្រុលនិយម នៅសណ្ឋាគារមួយក្នុងទីក្រុងមូហ្គាឌីស៊ូរបស់ប្រទេសសូម៉ាលី បានបញ្ចប់កាលពីថ្ងៃអាទិត្យម្សិលមិញ។ យ៉ាងហោចណាស់មនុស្ស ២៩នាក់បាត់បង់ជីវិតក្នុងការវាយប្រហារ ដែលបានផ្ដើមឡើងដោយរថយន្តផ្ទុកគ្រាប់បែកមួយគ្រឿង បើកបរបុកទម្លុះទ្វាររបងសណ្ឋាគារមូហ្កាឌីស៊ូនៅពេលល្ងាច ដែលធ្វើឲ្យបាក់បែករបងការពារសណ្ឋាគារមួយនេះ។
ស្របពេលជាមួយនេះក្រុមក្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងអគារ ហើយសណ្ឋាគារមួយនេះនៅជិតវិមានប្រធានាធិបតី។ វាដូចទៅនឹងទីឯទៀតដែរនៅក្នុងទីក្រុងនេះ ដែលគេបានពង្រឹងការពារចំពោះការវាយប្រហារដោយក្រុមជ្រុលនិយម ហើយក្រុមមន្ត្រីសូម៉ាលីមួយចំនួនបានរស់ទីនោះដើម្បីសុវត្ថិភាព។ យ៉ាងហោចណាស់ក៏មានក្រុមមន្ត្រីនគរបាល ១២នាក់បានបាត់បង់ជីវិត៕