តំបន់​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ​បន្ត​រងគ្រោះ​ដោយសារ​ទឹកជំនន់​

សារព័ត៌មាន​ Cambodia News/

បាងកក (៣១ តុលា ២០១៧) ៖ សហគមន៍​ជាច្រើន​ស្ថិតនៅតាម​បណ្ដោយ​អាង​ទន្លេ​ចៅ​ប្រា​យ៉ា​នៅ​ភាគ​កណ្ដាល​ប្រទេស​ថៃ​បាន​រង​ការ​ជន់​លិច​ដោយ​ទឹកជំនន់​រយៈពេល​ជាច្រើន​សប្ដាហ៍​មកហើយ ខណៈ​មន្ត្រី​មូលដ្ឋាន​បាន​ប្រឹងប្រែង​រក​វិធីសាស្ត្រ​ទប់ស្កាត់​ទឹក​កុំ​ឲ្យ​ហូរ​ខ្លាំង​ទៅក្នុង​សហគមន៍​ទាំងនេះ​។

​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​វិ​សេត​ចៃ​ចាន​នៅ​ខេត្ត​អាង​ថុង​ប្រទេស​ថៃ​បាន​ប្រឹងប្រែង​រួមគ្នា​បង្កើត​ទំនប់​បាវ​នៅតាម​មាត់ទន្លេ​ណ​យ (Noi) ដើម្បី​ទប់ទឹក​កុំ​ហូរ​ចូល​សហគមន៍​របស់ខ្លួន​។ ចំណែក​នៅ​ខេត្ត​ចៃ​ណាត​នៅជាប់​ខេត្ត​អាង​ថុង​នេះ​វិញ លំនៅឋាន​ជាង​៤​ពាន់​កន្លែង​កំពុង​រង​ការ​ជន់​លិច​ដោយ​ទឹកជំនន់​ជម្រៅ​១​ម៉ែត្រ​នៅឡើយ ខណៈ​កម្រិត​ទឹក​នៅ​ទន្លេ​ដ៏​សំខាន់​នេះ​បាន​ស្រក​ចុះ​យឺតៗ​ប៉ុន្តែ​ស្ថានភាព​នៅមានកម្រិត​ធ្ងន់​ធ្ង​រ​នៅឡើយ​។​

ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ជាង​៣០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅឋាន​របស់ខ្លួន​ដោយសារ​ចរន្តទឹក​ហូរ​នៅ​ទន្លេ​ស៊ី (Shi) មាន​កម្រិត​ខ្លាំង​នៅក្នុង​ខេត្ត​មហា​សា​រ៉ា​ខាម​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​៕

1

Related Articles

Back to top button
Close
Close