សម្ដេច​តេ​ជោ ៖ ការ​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​មានឱកាស​ប្រារព្ធ​ព្រះរាជ​ពិធី អុំទូក​ដ៏​អធិក​អធម្ម ​ ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (៣១ តុលា ២០១៧) ៖ ស្រប​ពេលដែល ព្រះរាជ​ពិធីបុណ្យ​អុំទូក នឹង​ចូល​មកដល់ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ សម្ដេច​តេ​ជោ ហ៊ុន សែន​នាយក​​រដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​ថ្លែងអំណរគុណ ដល់​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព​ដើម្បី​យើងទាំងអស់គ្នា​មានឱកាស​ប្រារ​ព្ឋ​​ព្រះរាជ​ពិធី ដ៏​អធិក​អធម្ម​នេះ​ឡើង​។

​សម្ដេច​តេ​ជោ បាន​សរសេរ​បញ្ជាក់ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៣១ តុលា​នេះ​ថា “​ក្នុងឆ្នាំនេះ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​គឺ​នឹង​ប្រារ​ព្ឋ​ធ្វើ​នៅ​ថ្ងៃទី​២-៤ ខែវិច្ឆិកា​ឆ្នាំ​២០១៧​។ ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ទីក្រុង​ភ្នំពេញ នឹងមាន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី ជាពិសេស​មកពី​តាម​បណ្តា​ខេត្ត​នានា រួមទាំង​កីឡាករ​ប្រណាំងទូក​ផងដែរ​។ ​នេះ​ក៏​ជា​ឱកាស​ដ៏​វិសេស​វិល​សាល ដើម្បី​កូនចៅ​យុវជន​ជំនាន់​ក្រោយ បាន​ស្គាល់​នូវ​ពិធីបុណ្យ​ប្រពៃណី បស់​ប្រទេសជាតិ​ហើយ​ទន្ទឹមនឹង​​នោះដែរ ទេសចរ​បរទេស​ក៏បាន​ស្គាល់​នូវ​វប្បធម៌ ប្រពៃណី​និង​ទំនៀមទម្លាប់​ដ៏​ល្អ​ផូរផង់ របស់​កម្ពុជា​ផងដែរ​។​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​​បុណ្យអុំទូក​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​និង​កូនក្មួយ យុវជន​ចូលរួម​កម្សាន្ត​សប្បាយរីករាយ គ្រប់ៗ​គ្នា​”​។
​ ​
​សម្ដេច​តេ​ជោ ក៏បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុងធ្វើដំណើរ​ម​ក​កាន់​រាជធានី​ភ្នំពេញ និង​ពី​ភ្នំពេញ​ទៅកាន់​បណ្តា​ខេត្ត​នានា សូម​មាន​សុខ​សុវត្ថិភាព​តាមផ្លូវ​គ្រប់​ទីកន្លែង​។​

​ទូក​ដែល​ចូលរួម​ប្រកួត ក្នុង​ព្រះ​រាជពិធី បុណ្យអុំទូក អកអំបុក​និង​សំពះ​ព្រះ​ខែ​ដែល​ប្រព្រឹត្តឡើង​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៤​វិច្ឆិកា​ខាងមុខ មាន​ចំនួន ២៧០​ទូក​ខណៈ ប្រទីប​មាន​១៣ ៕​

1

2

Related Articles

Back to top button
Close
Close