ថ្ងៃនេះគឺជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា
សារណ័ត៌មាន Cambodia News/
ភ្នំពេញ (២៣ តុលា ២០១៧) ៖ថ្ងៃនេះគឺជាខួបលើកទី២៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១-២៣ តុលា ២០១៧ តាមរយៈហ្វេសប៊ុកផ្ទាល់របស់សម្តេចបានបង្ហោះសារថា«ពិតប្រាកដណាស់ គឺយើងចងចាំ និងដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់និងបូជាគ្រប់យ៉ាងដើម្បីឯករាជ្យជាតិនិងសន្តិភាពជាតិខ្មែរ។ ទន្ទឹមនឹងដំណោះស្រាយសន្តិភាពដែលផ្សាភ្ជាប់ជាមួយនយោបាយឈ្នះ-ឈ្នះ គឺបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដែលធ្វើអោយខ្មែរគ្រប់និន្នការឈ្នះទាំងអស់គ្នា ។
ដោយសារសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ នេះហើយដែលបានផ្តល់ឱកាសគ្រប់យ៉ាងអោយកម្ពុជាបានកសាងសង្គមគ្រួសារនិងអភិវឌ្ឍប្រទេសជាតិរីកចម្រើនមកទល់សព្វថ្ងៃនេះ។ បើគ្មានសន្តិភាពទេ ក៏គ្មានការអភិវឌ្ឍដែរ»។
តាមផេកហ្វេសប៊ុកដដែលសម្តេចតេជោបានបន្ថែមថា៖នៅក្នុងឱកាសនៃថ្ងៃដ៏វិសេសវិសាលនេះ ខ្ញុំសូមជូនពរជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសសូមជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា និងសូមអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាពដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនរុងរឿង៕