ហ្វ៊ីលីពីន​បរាជ័យ​ក្នុង​ការ​ចេញ​ច្បាប់​គ្រប់​គ្រង​កំណើត

សមាជិកសភាប្រទេសហ្វ៊ីលីពីន បានបោះឆ្នោតដកការពិភាក្សាដ៏ចម្រូងចម្រាសស្តីពីច្បាប់ គ្រប់គ្រង កំណើត ដែលកន្លងមកទទួលការជំទាស់យ៉ាងខ្លាំងពីសំណាក់វិហារកាតូលិកក្នុងប្រទេស។

ប្រធានាធិបតីហ្វ៊ីលីពីនលោក Benigno Aquino បានអំពាវនាវឲ្យសមាជិកសភាពន្លឿនដំណើរ ការពង្រាងច្បាប់នេះ ដោយនិយាយថា វិធានការអប់រំឪពុកម្តាយឲ្យយល់ដឹងអំពីការទទួលខុសត្រូវ ត្រូវបានគេលើកយកមកពិភាក្សាច្រើនណាស់មកហើយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។

សាសនិកកាតូលិករាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍មុន ដើម្បីអំពាវនាវឲ្យ សមាជិក សភាបោះបង់ចោលការពិភាក្សាលើច្បាប់គ្រប់គ្រងកំណើតនេះ។ពង្រាងច្បាប់ថ្មីនេះតម្រូវឲ្យរដ្ឋាភិបាលជាអ្នកផ្តល់សេវាពន្យារកំណើតដោយឥតគិតប្រាក់ និងតម្រូវឲ្យ មានការអប់រំខាងផ្លូវភេទនៅតាមសាលាក្នុងប្រទេស។

ព្រឹទ្ធសភាចាំបាច់ត្រូវផ្តល់ការអនុញ្ញាតដោយឡែកទៅលើសេចក្តីព្រាងច្បាប់ជាមុនសិន មុននឹងច្បាប់ នេះចូលជាធរមាន ប៉ុន្តែសមាជិកព្រឹទ្ធសភាមួយចំនួនឲ្យដឹងថា ខ្លួននឹងមិនគាំទ្រលើសេចក្តីព្រាង ច្បាប់នេះឡើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close