សពតារាចម្រៀង សាន ស្រីឡៃ ត្រូវបានបូជារួចរាល់ហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ តុលា ២០១៧) ៖ សពតារាចម្រៀង សាន ស្រីឡៃ ត្រូវបានបូជារួចហើយ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ នៅវត្តសែនសុខ ក្រោយតម្កល់បាន២ថ្ងៃនិងមានរឿងអាចារ្យទារលុយហួសហេតុមក។
សូមជម្រាបថា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ ត្រូវប្តីដែលលែងលះមិនទាន់ដាច់ស្រាច់របស់នាងបាញ់សម្លាប់នៅក្នុងមន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គាក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះដោយសារប្រចណ្ឌ។
ខ្មាន់កាំភ្លើងគឺជាប្ដីទី២ ជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន ហៅម៉ៅ អាយុជិត៥០ឆ្នាំ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ៕