ពន្ធដារ​ក្រើនរំលឹក​ដល់​ម្ចាស់​យានយន្ដ​ឲ្យ​ប្រញាប់​ទៅ​បង់ពន្ធ មុន​ថ្ងៃទី​៣០ ខែវិច្ឆិកា​ ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១៧​ តុលា ២០១៧) ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានចេញ​សេចក្តីជូនដំណឹង​ជាថ្មី ដោយបាន​ក្រើនរំលឹក​ដល់​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន​ទាំងអស់ ដែលមាន​កាតព្វកិច្ច​ប​ង់​ពន្ធ​សម្រាប់​ឆ្នាំ​២០១៧​នេះ សូម​រួសរាន់​ទៅ​បង់ពន្ធ​នេះ ឲ្យ​ទាន់ពេលវេលា​កំណត់ ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧​។
​ ​
​តាមរយៈ​សេចក្ដីជូនដំណឹង​របស់​ខ្លួន អគ្គនាយកដ្ឋាន​ពន្ធដា​រ បានកត់សម្គាល់​ឃើញថា “​គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧​មាន​ម្ចាស់​​យានយន្ដ​ភាគច្រើន បានមក​ប្រកាស​បង់ពន្ធ​រួចរាល់​ហើយ ខណៈដែល​ម្ចាស់​យានយន្ដ​មួយចំនួនទៀត មិនទាន់បាន​បង់ពន្ធ​នៅឡើយ​។ ដើម្បី​ជៀសវាង​ការកកស្ទះ និង​ការ​ប្រជ្រៀត​គ្នា​ក្នុងការ​មក​ប្រកាស​បង់ពន្ធ នៅ​ថ្ងៃ​ជិត​ផុតកំណត់ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សូម​ក្រើនរំលឹក​​ជាថ្មី​ដល់​ម្ចាស់​យានយន្ដ ដែល​មិនទាន់​បានមក​បង់ពន្ធ មេត្តា​រួសរាន់​មក​បង់ពន្ធ​ឲ្យ​ទាន់ពេលវេលា កំណត់​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧”​។​
​ ​
​សេចក្ដីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងករណី​ម្ចាស់​យានយន្ដ​ខកខាន មិនបាន​បង់ពន្ធ​ទាន់ពេលវេលា​កំណត់​ខាងលើ ម្ចាស់​យានយន្ដ​នឹងត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ តាមច្បាប់​ស្ដីពី​សារពើពន្ធ​ជា​ធរមាន​៕

Capture

 

Related Articles

Back to top button
Close
Close