សម្ដេច​ ទៀ បាញ់ ប្រកាស​ឲ្យ​កងទ័ព​ទាំងអស់​ត្រៀមខ្លួន​បង្ការ​ភាពវឹកវរ ខណៈ​គណបក្សប្រឆាំង​នឹងត្រូវ​រំលាយ ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១៧ តុលា ២០១៧) ៖ ​ក្នុង​ពិធី​ផ្សព្វផ្សាយ​សភាពការណ៍​វិវត្តន៍​ថ្មី​លើ​វិស័យ​សន្ដិសុខ ការពារជាតិ ជូន​នាយទាហាន​គ្រប់​អង្គភាព​ទាំងអស់ នៃ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ​ នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានប្រកាស​អំពាវនាវ ដល់​កងទ័ព​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​រួច​ជា​​ស្រេច​ប្រឆាំង​បុគ្គល​ទាំងឡាយណា ដែល​ចង់​បង្ក​ភាពវឹកវរ​ដល់​សង្គម និង​ចង់​ផ្ដួល​រលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ខណៈដែល​គណបក្សប្រឆាំង នឹងត្រូវ​រំលាយ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ការ​ចេញមក​បញ្ជា​ក់បែ​ប​នេះ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ខាងលើនេះ បាន​សំដៅ​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹងត្រូវ​​រំលាយចោល​នាពេលខាងមុខ ហើយ​បើសិន​មាន​សភាពការណ៍ អ្វី​កើតឡើង​នាំ​ឲ្យ​ចលាចល​នៅក្នុង​សង្គម​នោះ កងទ័ព​ទាំងអស់​នឹង​ចាត់​​វិធានការ​ភ្លាមៗ​។​

​សម្តេច​ពិជ័យ​សេនា ក៏បាន​អំពាវនាវ​ដល់​មេ​អង្គភាព​ទាំងអស់ ត្រូវតែ​ត្រៀមខ្លួន​ជានិច្ច​ចំពោះ​រាល់​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​​កំចាត់​បុគ្គល​ណា​ដែល​ចង់​ផ្តួល​រលំ​រាជរដ្ឋាភិបាល​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា បក្សប្រឆាំង​ជាប់ឆ្នោត​៥៥​កៅអី មិនដែល​បានធ្វើ​អ្វី​នោះទេ​ក្រៅពី​ធ្វើពហិការ​មិន​ចូល​​ប្រជុំ​ក្នុង​រដ្ឋសភា​។ រាជរដ្ឋាភិបាល​ហ៊ាន​ចាប់​ប្រធាន​បក្សប្រឆាំង​ហើយ អ្វី​ផ្សេងទៀត គឺ​មិន​បង្អែរ​បង្អង់​នោះឡើយ​៕​

1


​ ​

​ ​

​ ​

Related Articles

Back to top button
Close
Close