គ្រោះថ្នាក់ជំនន់ទឹកភ្លៀងនៅវៀតណាម សម្លាប់មនុស្ស១៥នាក់
សារព័ត៌មាន Cambodia News/
វៀតណាម (១២ តុលា ២០១៧) ៖ ខ្យល់ព្យុះត្រូពិកបានវាយប្រហារភាគកណ្ដាលប្រទេសវៀតណាមកាលពីដើមសប្ដាហ៍នេះដោយនាំមកនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅតំបន់នេះ និងផ្នែកជាច្រើនទៀតនៅភាគខាងជើងប្រទេសនេះបង្កជាទឹកជំនន់បណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់ និង៨នាក់ទៀតកំពុងបាត់ខ្លួន។ មន្ត្រីគ្រោះមហន្តរាយបាននិយាយថា មនុស្សចំនួន៨នាក់រួមទាំងក្មេង២នាក់ផងដែរបានស្លាប់នៅខេត្តង៉េអាន (Nghe An) នៅភាគកណ្ដាលប្រទេសវៀតណាម។
ចំណែកនៅខេត្តថាញ់ហាវនៅជាប់ខេត្តង៉េអានវិញ មានមនុស្សចំនួន២នាក់បានស្លាប់ និង៣នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ ខណៈមនុស្សចំនួន២នាក់បានស្លាប់នៅហាវប៊ីញនៅខាងជើងប្រទេសនេះ ខណៈមនុស្សចំនួន៣នាក់បានស្លាប់ និងចំនួន៥នាក់ទៀតត្រូវគេរាយការណ៍ថាកំពុងបាត់ខ្លួននៅឡើយនៅខេត្តយ៉េនបៃនៅភាគខាងជើងប្រទេសវៀតណាម។
សូមបញ្ជាក់ថា វៀតណាមគឺជាប្រទេសមួយងាយរងគ្រោះដោយព្យុះភ្លៀង និងទឹកជំនន់ដែលបានសម្លាប់មនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ៕