មនុស្សជាច្រើនកំពុង មើលស្រាលបញ្ហាលាងដៃមុន ពេលបរិភោគ
សារព័ត៌មាន Cambodia News/
សុខភាព (២៧ កញ្ញា ២០១៧) ៖ នរណាក៏ដឹងថាលាងដៃមុន ពេលបរិភោគជាកិច្ចការ ដែលគួរធ្វើ ដើម្បីធានាសុខភាពខ្លួនឯង ប៉ុន្តែជាក់ ស្តែងមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ ចំពោះការលាងដៃមុន ពេលបរិភោគ តាមពិតទៅដៃជាផ្នែកមួយលើរាងកាយត្រូវបាន វាយតម្លៃ ថា កខ្វក់ជាងបង្គន់ទៀត ។ លោកស្រី Donna Gill Allen ជាសាស្ត្រាចារ្យ សុខភាពនៅសាលាមធ្យមសិក្សាខេត ហ្វៀ នៅសហរដ្ឋអាមេរិកបានធ្វើការពិសោធន៍មួយ ដោយប្រើតែនំប៉័ង៣ចំណិត ។
ដោយសារតែនំប៉័ងនេះអ្នកស្រី បានធ្វើឱ្យសិស្សរបស់គាត់មិនដែល ហ៊ានភ្លេចលាងដៃម្តងណាឡើយ ។ជាក់ស្តែង គឺលោកស្រី បានដាក់នំប៉័ង៣ ចំណិតក្នុងថង់ជ័រជាមួយនឹងលក្ខខណ្ឌ ៣ផ្សេងៗគ្នា ។ ចំណិតទី១ ត្រូវបានកាត់ ពីនំប៉័ងថ្មីមិនទាន់មាននរណាប៉ះពាល់ ។ ចំណិតទី២ត្រូវបានកាន់ដោយសិស្ស ទើបលាងដៃរួចយ៉ាងស្អាត ។ ហើយ ចំណិតចុងក្រោយឱ្យអ្នកមិនទាន់លាងដៃកាន់ច្រកថង់។
ក្រោយរយៈពេល២ថ្ងៃលទ្ធផល បានបង្ហាញយ៉ាងច្បាស់លាស់ ។ នំប៉័ង ២ចំណិតដំបូងនៅតែមានសភាពធម្មតា ក្នុងពេលចំណិតនំប៉័ងប៉ះពាល់ ដោយ ដៃកខ្វក់បានដុះផ្សិតខៀវក្រហម ៕