នាយករដ្ឋមន្ត្រី​ថៃ​ថា លោក​ដឹង​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​នៅទីណា​

សារព័ត៌មាន​ Cambodia News/

ថៃ (២៧ កញ្ញា ២០១៧) ៖ មេដឹកនាំ​យោធា​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កញ្ញា​ថា លោក​ដឹងថា​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណា​វ៉ាត លាក់ខ្លួន​នៅ​ទីណា តែ​ពេលនេះ​លោក​មិនទាន់​ទម្លាយ​ប្រាប់​អំពី​ទីកន្លែង​របស់លោក​ស្រី​ទេ ទាល់តែ​ក្រោយ​តុលា​ការចេញ​សាលក្រម​នៅ​ថ្ងៃស្អែក​ចំ​​ពោះ​ការធ្វេសប្រហែស​ការងារ​របស់​លោកស្រី​ជុំវិញ​គំរោង​ទិញស្រូវ​ពី​កសិករ​។​

​សូម​រំលឹកថា​យី​ង​ឡាក់​បាន​បាត់​ខ្លួន​ពី​ថៃ​នៅមុន​តុលាការ​ជាន់ខ្ពស់​ចេញ​សាលក្រម​តែ​បន្តិច​កាលពី​ថ្ងៃ​២៥​សីហា​។​មេធាវី​របស់លោក​​ស្រី​បាន​និយាយថា​លោកស្រី​ឈឺ​មិនអាច​បង្ហាញខ្លួន​នៅ​តុលាការ​។​

តែ​នៅថ្ងៃនេះ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ប្រាប់​អ្នកយកព័័ត៌មាន​ថា​«​ខ្ញុំ​ដឹង តែ​ខ្ញុំ​មិនទាន់​ប្រាប់​ទេ​។​ខ្ញុំ​នឹង​ប្រាប់​លោកអ្នក​ថា​គាត់​នៅទីណា​ក្រោយ​ថ្ងៃ​២៧​កញ្ញា​។​ខ្ញុំ​មាន​អ្នកយកការណ៍​។​យី​ង​ឡាក់ មិន​កំពុង​ស្វះ​ស្វែងរក​ការ​ជ្រកកោន​នៅ​បរទេស​ទេ​»​។​

​សាលក្រម​មួយ​នឹង​ចេញ​នៅ​ថ្ងៃ​២៧​កញ្ញា ហើយ​យី​ង​ឡាក់​ប្រឈម​ការជាប់គុក​១០​ឆ្នាំ​បើសិនជា​ត្រូវ​រកឃើញថា​មាន​កំហុស​ពីបទ​ធ្វេស​ប្រ​​ហែស​ដែលនាំអោយ​រដ្ឋ​ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ចំពោះ​គំរោង​ឧបត្ថម្ភ​កសិករ​ដែល​បាន​ជួយ​អោយ​លោកស្រី​ឈ្នះឆ្នោត​នៅ​ឆ្នាំ​២០១១៕

2

Related Articles

Back to top button
Close
Close