ម្ចាស់ម៉ូតូគ្មានស្លាកលេខ និងកែច្នៃខុសបច្ចេកទេស ដែលនគរបាលចាប់កន្លងទៅ សូមទៅបំពេញឯកសារយកម៉ូតូមកវិញចាប់ពីថ្ងៃនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ កញ្ញា ២០១៧) ៖ តាមរយៈអង្គភាពព័ត៌មាន Fresh News នាយរងការិយាល័យចរាចរណ៍ផ្លូវគោក សូមប្រកាសជូនដំណឹងប្រាប់ទៅកាន់ប្រជាពលរដ្ឋ ដែលជាម្ចាស់ម៉ូតូទាំងអស់ ដែលកម្លាំងនគរបាលនៅតាមបណ្ដាខណ្ឌ ចាប់និងឃាត់ទុក ឲ្យចូលទៅបំពេញសំណុំបែបបទ និងឯកសារផ្សេង ដើម្បីទទួលបានម៉ូតូរបស់ខ្លួនត្រឡប់មកវិញ ដោយចាប់ពីថ្ងៃនេះតទៅ (ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧)។
លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងចំណោមម៉ូតូទាំង១៨៧គ្រឿងនោះ មានម៉ូតូកែច្នៃខុសស្ដង់ដាបច្ចេកទេស ១១៩គ្រឿង, ម៉ូតូគ្មានផ្លាកលេខ ៦៨គ្រឿង ក្នុងនោះការិយាល័យចរាចរចាប់ឃាត់ ១១៣គ្រឿង ដែលកែច្នៃខុសបច្ចេកទេស ៧៥គ្រឿង និងម៉ូតូអត់ស្លាកលេខ ៣៨គ្រឿង៕