ពលរដ្ឋកូរ៉េខាងជើងប្រមូលផ្តុំគ្នាសម្តែងការប្រឆាំងទ្រង់ទ្រាយធំនឹងអាមេរិក
សារព័ត៌មាន Cambodia News/
ព្យុងយ៉ាង (២៥ កញ្ញា ២០១៧) ៖ ពលរដ្ឋកូរ៉េខាងជើងច្រើនជាង ១០០,០០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំប្រឆាំងសហរដ្ឋអាមេរិកនៅឯទីលាន Kim Il Sung នៅកណ្តាលទីក្រុងព្យុងយ៉ាងកាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងបរិបទដែលមេដឹកនាំលោក គីម ជុងអ៊ុន កំពុងបង្កើនវោហាស័ព្ទធ្វើសង្គ្រាមជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
បើតាមមន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើង លោក Ri Il-bae បានបញ្ជាក់ថា «យើងកំពុងរង់ចាំពេលវេលា នៃការសម្រេចចិត្តចុងក្រោយ ដើម្បី ប្រយុទ្ធកម្ចាត់ចក្រពត្តិបិសាចដូចជាសហរដ្ឋអាមេរិក ចេញពីពិភពលោក… ហើយឱ្យតែមានបញ្ជាពីមេបញ្ជាការកំពូល លោក គីម ជុងអ៊ុន ភ្លាមយើងនឹងបំផ្លាញពួកសត្រូវឈ្លានពានដោយ អាវុធបដិវត្តន៍របស់ពួកយើង»៕