សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានគ្រោងនឹងបញ្ចប់ការពិភាក្សានៅខែវិច្ឆិកា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ កញ្ញា ២០១៧) ៖ តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា និងក្រុមការងារជំនាញតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន កាលពីថ្ងៃទី០៦ កញ្ញា ម្សិលមិញបានប្រកាសរួមគ្នាថា គ្រោងនឹងបញ្ចប់សេចក្តីព្រាងនេះអោយចប់រួចរាល់នៅខែវិច្ឆិកាខាងមុខ មុននឹងដាក់លើតុពិគ្រោះយោបល់បន្តជាមួយមន្ត្រីអន្តរក្រសួងពាក់ព័ន្ធ ដោយមិនពន្យាពេលវេលាយូរទៀតនោះទេ។
លោកស្រីAnne Lemaisterតំណាងអង្គការយូណេស្កូប្រចាំកម្ពុជានិងឯកឧត្តមមាសសុភ័ណ្ឌអនុរដ្ឋលេខាធិការក្រសួងព័ត៌មានឱ្យដឹងស្រដៀងគ្នាថាសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានមានចំនួនជំពូក៦និង៣៩មាត្រាសេចក្តីព្រាងច្បាប់នេះបង្កើតឡើងក្នុងគោលបំណងធានាសិទ្ធិសេរីភាពសាធារណជនគ្រប់រូបានទទួលព័ត៌មានប្រកបដោយតម្លាភាពតាមការចង់បានដោយអនុលោមតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រង់មាត្រា២០ ដែលកំពុងពិភាក្សាច្រើនជាងគេចែងថាស្ថាប័នសាធារណៈអាចបដិសេធផ្តល់ព័ត៌មានជូនសាធារណជនប្រសិនបើការបញ្ចេញព័ត៌មាននោះបណ្តាលអោយអន្តរាយដល់វិស័យការពារជាតិសន្តិសុខជាតិទាំងទំនាក់ទំនងជាមួយប្រទេសដទៃសេដ្ឋកិច្ចជាតិហិរញ្ញវត្ថុជាតិប៉ះពាល់ដល់បុគ្គលឯកជនឬរាំងស្ទះដល់ដំណើរការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ចជាដើម៕ ដោយ៖ ហេង នាង