កម្ពុជា​ និង​ឡាវ​ចុះ​កិច្ច​ព្រមព្រៀង​ដើម្បី​ធ្វើ​ការ​វាស់វែង​ទីតាំង​ព្រំដែន និង​បោះ​បង្គោល​ព្រំដែន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៦ សីហា ២០១៧) ៖​ ទីស្ដីការ​ក្រសួង​ការ​ប្រទេស​បរទេស​ថ្ងៃទី០៦ កញ្ញា​នេះ ​គណៈប្រតិភូ​របស់​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការបានអញ្ជើញធ្វើការប្រជុំជាមួយភាគីឡាវ​ឯកឧត្ដម ​សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការគឺ ភាគី​ទាំងពីរ​បានសម្រេចគោលការណ៍បួនចំនុច។

គោលការណ៍ទាំង​បួនចំនុច ដែល​ភាគី​ទាំងពីរ​បានសម្រេចរួមមានភាគីទាំងពីរឯកភាពលើការចុះហត្ថលេខារួមទៅ​កាន់​ប្រទេស​បារាំង ទីពីរ​សម្រេចអោយ​គណៈកម្មការ​ចម្រុះ​ព្រំដែន​ទាំងពីរ​ដាក់​ផែនការ​សកម្មភាព ទីបីរៀបចំកម្លាំងចម្រុះនៃ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំងពីរពិនិត្យជាក់ស្តែង ជា​ក្រោយ​ភាគី​ទាំងពីរ​រៀបចំ​ក្នុងការបោះបង្គោលព្រំដែន។

ក្រោយ​បញ្ចប់​កិច្ចជំនួបឯកឧត្តម ប្រាក់ សុខុន បានថ្លែងថាកម្ពុជានិងឡាវមានការបង្ហាញឆន្ទះខ្ពស់របស់​ប្រទេស​ទាំងពី​រក្នុងការចុះ​វាស់វែង​ព្រំដែន​ដែល​សេសសល់។គួរបញ្ជាក់ផងដែរថាកាលពីអំឡុងប៉ុន្មានខែមុននេះទាហានរបស់ភាគីឡាវបាន​ពង្រាយ​កម្លាំង​របស់​ខ្លួន​នៅ​ទីតាំងតំបន់អូរតាង៉ៅនិងអូរអាឡៃ ដែលស្ថិតក្នុងខេត្តស្ទិងត្រែងនៃប្រទេសកម្ពុជា និង​ខេត្ត​ចំប៉ាសាក​ប្រទេសឡាវ៕

8

 

Related Articles

Back to top button
Close
Close