ព្រះនាងម្ចាស់របស់ជប៉ុន «សុខចិត្តអស់ងារជារាជវង្ស ដើម្បីភ្ជាប់ពាក្យជាមួយរាស្ត្រសាមញ្ញ»

សារព័ត៌មាន​ Cambodia News/

តូក្យូ (០៥ កញ្ញា ២០១៧) ៖ តាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃអង្គារ ទី០៥ ខែកញ្ញា ​នេះ​ថា ព្រះនាង ម៉ាកុ (Mako) នៃប្រទេស​​ជប៉ុន និងគូដណ្តឹង ដែលមានឋានៈត្រឹម​ជារាស្រ្តសាមញ្ញ​ប៉ុណ្ណោះនោះ បានប្រកាសពីការ​ភ្ជាប់ពាក្យរបស់អ្នកទាំងពីរ​​នាពេលថ្មីៗនេះ ដែលប្រការនេះ​នឹងធ្វើឲ្យព្រះនាង​ម្ចាស់ បាត់បង់ឋានៈ​ជាខ្សែរាជវង្ស។ 

​ក្នុង​សន្និសីទសារព័ត៌មាន ដែលធ្វើឡើង ដើម្បីប្រកាសពី​ការភ្ជាប់ពាក្យ​របស់ព្រះនាង ព្រះនាង Mako បានមានព្រះ​បន្ទូលទៅកាន់​ជនរួមជាតិ​ជប៉ុនទាំងអស់ថា ព្រះនាងមាន​ព្រះទ័យរីករាយ​ជាខ្លាំងក្រៃលែង និងពុំមាន​ការសោកស្តាយ​អ្វីទាំងអស់។

គួរបញ្ជាក់ថា គូដណ្តឹងរបស់​ព្រះនាង មានឈ្មោះថា គៃ កូមូរ៉ុ (Kei Komuro) វ័យ ២៥ឆ្នាំ ដូចនឹងព្រះនាងដែរ និងធ្វើការនៅក្នុងក្រុមហ៊ុន​ច្បាប់មួយកន្លែងនោះ បានសុំព្រះ​នាង Mako ដែលជាបុត្រីច្បង​របស់ព្រះរាជ​ទាយាទជប៉ុន ព្រះអង្គម្ចាស់ អាគីហ្ស៊ីណុ (Akishino) ជាបុត្រាទី២របស់ទ្រង់ Akihito) រៀបការតាំង​តែពីជាង ០៣ឆ្នាំ មុនមកម្ល៉េះ៕ ប្រភព​ពី​ ៖ Channel News Asia

5

Related Articles

Back to top button
Close
Close