យោធាកូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលផ្លោង និងយន្តហោះប្រយុទ្ធ
សារព័ត៌មាន Cambodia News/
សេអ៊ូល (០៤ សីហា ២០១៧) ៖ ជាការឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែរលើកទី៦ របស់ប្រទេសកូរ៉េខាងជើង កងកម្លាំងយោធានៃប្រទេសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលផ្លោងហ៊ីនម៉ូ និងយន្តហោះប្រយុទ្ធ F-15K នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។
អគ្គសេនាធិការចំរុះរបស់កូរ៉េខាងត្បូងបាននិយាយថា ក្នុងសមយុទ្ធដែលប្រើគ្រាប់មីស៊ីលផ្លោងហ៊ីនម៉ូ និងយន្តហោះប្រយុទ្ធ F-15K របស់ខ្លួនបានវាយលុកយ៉ាងត្រឹមត្រូវ ទៅនឹងគោលដៅ ដែលបានគ្រោងទុក នៅសមុទ្រខាងកើត ។ ប្រភពបន្តថា មីស៊ីលផ្លោងឈ្មោះ Hyunmoo ត្រូវបានបាញ់អំឡុងការធ្វើសមយុទ្ធនៅថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០១៧នេះ គឺដើម្បីឆ្លើយតបទៅនឹងការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ដោយឡែកបើតាមយោធារបស់កូរ៉េខាងត្បូងបានបញ្ជាក់ថា គោលដៅទៅនឹងគោលដៅ ដែលត្រូវបានបង្កើតឡើងនេះ ត្រូវបានកំណត់ដោយពិចារណា លើទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye Ri របស់កូរ៉េខាងជើងនៅខេត្តភាគឦសាន របស់ប្រទេសមួយនេះ៕