ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​វិទ្យុ​ ១០២ និង​វិទ្យុ​សំបុក​ឃ្មុំ ឈប់​ចាក់ផ្សាយ​បន្ត​ព័ត៌មាន​ពី​អាស៊ីសេរី​និង​វី​អូ​អេ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៤ កញ្ញា ២០១៧) ៖ ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃអាទិត្យ ទី​៣ កញ្ញា នេះ ចេញ​បញ្ជា​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ​ក្នុងស្រុក​ចំនួន​២ គឺ​វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹម (FM) ១០២ និង​វិទ្យុ​សំបុក​ឃ្មុំ FM១០៥ ឈប់​ចាក់ផ្សាយ​បន្ត​ព័ត៌មាន អាស៊ីសេរី​និង​វី​អូ​អេ​ហើយ​ក្នុងករណី​នៅតែ​បន្ត​ចាក់ផ្សាយ​ក្រសួង​នឹង​ដក​​អាជ្ញាប័ណ្ណ​បញ្ឈប់​ការផ្សាយ​។​

​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ចុះ​ថ្ងៃទី​៣ កញ្ញា ថា ការបញ្ជា​ឲ្យ​វិទ្យុ​ទាំងពីរ​នេះ​ឈប់​ចាក់ផ្សាយ​ព័ត៌មាន​ពី​អាស៊ីសេរី និង​វី​អូ​អេ ក្រោម​ហេតុផល​ថា វិទ្យុ​បរទេស​ទាំងនេះ ពុំទាន់​បាន​ចុះបញ្ជី​ការិយាល័យ​តំណាង​ស្របច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៅឡើយ​។​

​ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំងពីរ​គឺ លោក ម៉ម សូណង់ដូ និង​អ្នកស្រី ជា ស៊ុន​ដា​ណែ​ត បានបញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​៣ កញ្ញា​ថា វិទ្យុ​អេ​ហ្វ​អឹម ១០២ និង​អេ​ហ្វ​អឹម ១០៥ នឹង​លែង​ចាក់ផ្សាយ​បន្ត​ពី​អាស៊ីសេរី និង​វី​អូ​អេ ក្រោយ​ទទួល​លិខិត​ពី​ក្រសួង​៕

1

Related Articles

Back to top button
Close
Close