លោក គីម ជុងអ៊ុន បញ្ជាឲ្យធ្វើតេស្តមីស៊ីលបន្ថែមទៀតទៅលើសមុទ្រប៉ាស៊ីហ្វិក
សារព័ត៌មាន Cambodia News/
កូរ៉េខាងជើង (៣០ សីហា ២០១៧) ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះបានបញ្ជាឲ្យមានការធ្វើតេស្តមីស៊ីលបន្ថែមទៀត ទៅលើទីតាំងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយលោកក៏បានប្រកាសទទួលស្គាល់ចំពោះការបាញ់មីស៊ីលរយៈចម្ងាយមធ្យមហោះរំលងប្រទេសជប៉ុនកាលព្រឹកថ្ងៃអង្គារម្សិលមិញផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់។
លោក គីម បានថ្លែងថា ការធ្វើតេស្តមីស៊ីលថ្មីចុងក្រោយបំផុតនេះ គឺជាជំហ៊ានដំបូងនៃប្រតិបត្តិការយោធារបស់កងទ័ពកូរ៉េខាងជើង នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ទន្ទឹមនោះប្រមុខដឹកនាំកំពូលផុតលេខកូរ៉េខាងជើងរូបនេះបានបន្តថា វាគឺជារឿងចាំបាច់ខ្លាំងណាស់ ក្នុងការជំរុញឲ្យមានសមយុទ្ធ ធ្វើតេស្តមីស៊ីលផ្លោងបន្ថែមទៀត ដោយមានមហាសមុទ្រប៉ាស៊ីហ្វិក គឺជាគោលដៅនាពេលអនាគត៕