ក្រសួងមហាផ្ទៃ​ប្ដឹង​រំលាយ​គណបក្ស​ចំនួន​៩ ​ ​

សារព័ត៌មាន​​​ Cambodia News/

ភ្នំពេញ​ (២៩ សីហា ២០១៧) ៖ នៅ​ថ្ងៃទី​២៩ ខែសីហា​នេះ ក្រសួងមហាផ្ទៃ បាន​ប្ដឹង​រំលាយ​គណបក្ស​ចំនួន​៩ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​។​

​តាម​​​រយៈ​លិខិត​ដែល​ក្រសួងមហាផ្ទៃ​បាន​ផ្ញើ​ទៅកាន់​តុលាការ​កំពូល​គណបក្ស​ចំនួន​៩​ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួងមហាផ្ទៃ​និង​ត្រូវ​​ប្តឹង​រំលាយ​រួមមាន ៖ គណបក្ស​ប្រជា​ជាតិខ្មែរ គណបក្ស​ពលរដ្ឋ​ខ្មែរ គណបក្ស​សង្គម​ខ្មែរ​និយម គណបក្ស​សង្គម​ថ្មី​គណបក្ស​នាង​​នាគ​នារី​ខ្មែរ គណ​កប្ស​ពន្លឺសេរីភាព​លោក​ថាច់ រ៉េ​ង គណបក្ស​ស្ដ្រី​បង្រួបបង្រួម​ជាតិ​។​

​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ពី​មូលហេតុ​នៃ​ការប្ដឹង​រំលាយ​គណបក្ស​ទាំងនេះ គឺ​ដោយសារ​គណបក្ស​ទាំងនេះ​មិនបាន​ផ្ញើ​របាយការណ៍​​ប្រចាំឆ្នាំ​មកកាន់​ក្រសួង ហើយក៏​កំពុង​ជាប់​បណ្ដឹង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

1

 

Related Articles

Back to top button
Close
Close