អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាចេញរបៀបវារៈ កិច្ចប្រជុំសភានៅថ្ងៃទី៩សីហា ឆ្នាំ២០១២
ដោយ សយ ដុល្លា
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាចេញរបៀបវារៈកិច្ចប្រជុំសភានៅថ្ងៃទី៩សីហា ឆ្នាំ២០១២
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងបើកកិច្ចប្រជុំនៅថ្ងៃទី ៩សីហា ឆ្នាំ២០១២ ស្តីពីបញ្ហាមួយចំនួ នក្នុងនោះក៏មានបញ្ហាព្រំដែនជាមួយ វៀតណាមដែរ។
បើតាមគំរោងសម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រោងនឹងចូលទៅបំភ្លឺក្នុងសភាជាតិអំពី បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម នៅថ្ងៃ ទី៩សីហា ឆ្នាំ២០១២នេះ។
ការចូលទៅបំភ្លឺនេះធ្វើឡើងតាមសំណើរបស់បក្សប្រឆាំងដែលកោះហៅនាយករដ្ឋមន្ត្រីឲ្យមកបក ស្រាយអំពីដំណើរការបោះបង្គោលព្រំដែន នឹងបញ្ហាព្រំដែនមួយចំនួនទៀតជាមួយប្រទេសវៀតណាម។