សមរភូមិនយោបាយជាតិនិងការបរទេស! និង ប្រភេទ​​មនុស្សនៅកម្ពុជា!

Column

ឆាយ សុផល
ប្រសិនបើខ្លួនចង់វាយផ្តួលគេតាមរយៈមធ្យោបាយសម្ងាត់ផង និងចំហផង បើគេដឹង គេចាត់ការតប​វិញ នោះ​ហើយ​​ជា​សមរ​SPភូមិ “លទ្ធិ​ប្រជាធិបតេយ្យ”។ សមរភូមិ ឬល្បែងនេះ បើ​ភាគី​ណា​មាន​​ប្រៀបនិង​ប្រាជ្ញខ្លាំងជាង ហើយ​ផ្តល់​ផល​ប្រយជន៍ជូន​ជាតិ​ខ្លួន​ឯង​ច្រើន​ជាង នោះ​​នឹង​មិនចាញ់ឡើយ។ ក្នុងសមរភូមិប្រជាធិប​តេយ្យ​ត្រូវ​ប្រយុទ្ធ​ដោយ​ភាព​​ស្មោះត្រង់ តែ​​បើ​មាន​ចេតនាគម្រក់ជាមួយនយោបាយស្មោកគ្រោក នោះ​គេ​លេង​វិញហើយ សូមកុំបន្ទោសគេ។

ចំណែកឯមនុស្សនៅកម្ពុជា មាន៨ប្រភេទ ដែលមិនត្រូវមើលរំលងឡើយ៖
ប្រភេទទី១៖ អ្នក​បស្ចឹម​ប្រទេសនិយម។ ប្រភេទនេះទទួលជំនួយពីបស្ចឹម​ប្រទេស មើលឃើញ​ជាតិ​និង​ប្រជាជន​ខ្លួន​​ឯង​តែ​ពី​រឿងអវិជ្ជ​​មាន ហើយវិភាគតែពីបញ្ហាអាក្រក់ៗ កម្រសរសើរអ្នកកាន់អំណាចណាស់ បើទោះ​ជា​អ្នក​កាន់​​អំណាច​មាន​ចំណុចល្អៗជាច្រើនក៏ដោយ។ បើបុគ្គលណា ក្រុមណា ឬស្ថាប័នណា ឲ្យតែ​ហ៊ាន​សរសើរ​អ្នក​កាន់​អំណាច ពួកគេប្រមាថបុគ្គល ក្រុម ឬស្ថាប័ននោះទៀត គឺមិនខ្វល់​។ រឿងដែលត្រូវខ្វល់ គឺធ្វើឲ្យបស្ចឹម​ប្រទេស​ជា​ម្ចាស់​ជំនួយពេញចិត្ត។ ពួកគេមិនហ៊ាន​សរសើរអ្នក​កាន់​អំណាចពីចំណុចវិជ្ជមានទេ ព្រោះ​ខ្លាច​ម្ចាស់​ជំនួយ​អន់​ចិត្ត។

ប្រភេទ​ទី២៖ អ្នកទទួលជំនួយពីបស្ចឹមប្រទេសដែរ តែមិនជាអ្នក និយមជ្រុល។ ប្រភេទ​​នេះនៅ​មើល​ប្រទេស​និង​ប្រជា​​ជន​ខ្លួនឯង ឃើញមានចំណុចល្អៗ និងមានការរីកចម្រើនដែរ តែខ្លួន​ចង់ឲ្យកែលម្អបន្ថែមទៀត ដើម្បី​ប្រយោជន៍​ជាតិទាំងមូល។

ប្រភេទទី៣៖ យុវជនខ្លះដែលនៅខ្ចីខាងការគិតនិងវិភាគ ដែលងាយនឹងត្រូវគេបោក​បញ្ចោត​ឲ្យធ្វើ​ជា​ឧប​ករណ៍​នយោ​បាយ។ ប្រភេទ​នេះគឺជាក្រុមជនរងគ្រោះមនិសិការ ដូចជាក្រុមយុវជនដែលពួកលន់នល់ បោក​ឲ្យ​ចូល​រួម​ផ្តួល​រំលំ​របប​សង្គម​រាស្រ្តនិយមរបស់​ព្រះប្របុខរដ្ឋ សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី១៨ មីនា​ឆ្នាំ១៩៧០ ដូច្នេះ​ដែរ ដែលទីបំផុត ពួកលន់នល់ បានធ្វើក្រុមយុវជននិងប្រជារាស្រ្តខកចិត្ត ហើយ​ប្រទេស​ធ្លាក់​ចូល​ក្នុង​ភ្លើង​សង្រ្គាម។

ប្រភេទទី​៤៖ ប្រភេទ​អ្នកធ្វើ គឺគិតតែពីធ្វើ គិតតែពីអភិវឌ្ឍ គិតតែពីកៀងគរជំនួយនិងវិនិយោគពីបរទេស  ដែល​ប្រភេទ​នេះអាច​​ស្ថិត​នៅ​ក្នុងក្រុមដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងកាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០១៧ ថា ជា​ក្រុម ៣ សុំ គឺ “សុំឲ្យបរទេសផ្តល់ជំនួយមកកម្ពុជា! សុំឲ្យបរទេសវិនិយោគនៅ​កម្ពុជា! និង សុំឲ្យ​បរទេស​ទិញ​ទំនិញ​ពី​កម្ពុជា!”។

ប្រភេទ​ទី​៥៖ ប្រភេទ​អាជ័យធ្លាក់ទឹក ហៃអើៗ។ បើមានប្រយោជន៍ខ្លួនទទួលយក បើបរាជ័យគេចចេញពីបញ្ហា ហើយ​បន្ទោស​គេឯង! នេះជាប្រភេទមនុស្ស​ចោលម្សៀត រាប់រកមិនបានទេក្នុងជីវិត!

ប្រភេទ​ទី​៦៖ ជាប្រជាជនភាគច្រើនដែលឆ្អែតនឹងសង្រ្គាម ហើយស្រឡាញ់សន្តិភាព ចង់ឲ្យតែប្រទេសជាតិ​បាន​សុខ។ បើ​ប្រទេស​រីកចម្រើនហើយ ពួក​គេចង់​ឲ្យរីកចម្រើនទៀត ហើយ​ឲ្យអ្នកកាន់អំណាច​ជួយ​បន្ថយ​ចំណុច​អវិជ្ជ​មាន​ដែល​នៅសេស​សល់ ទៅតាមការដែរអាចធ្វើទៅបាន។

ប្រភេទ​​ទី​៧៖ គិតតែពីមួលបង្កាច់ គិតតែពីប្រមាថ ចាំតែថា និងចាំតែចាប់កំហុស ​រកតែរឿងអាក្រក់ៗ​ដាក់បន្ទុកឲ្យ​ប្រទេស​និង​ប្រជា​ជន​ខ្លួន​ឯង បើ​ទោះពួកខ្លួន​រស់នៅក្នុងប្រទេសក៏ដោយ ខណៈខ្លួនមិនបានធ្វើអ្វីសោះ។ ប្រភេទ​នេះ​មើល​ឃើញតែពីភាព​ខ្មៅងងិតរបស់ជាតិ ដោយ​មាន​ចេតនាវាយបំបាក់ និង​​ផ្តួល​ភាគី​កាន់អំណាច ដើម្បី​ខ្លួន​បាន​​ឡើង​គ្រប់​គ្រង​ម្តង។ នេះជាប្រភេទ​គណបក្ស​នយោបាយ ហើយ​ប្រភេទ​​នេះ​ទំនង​ជា​ស្ថិតនៅក្នុងក្រុមដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើង គឺក្រុម ៣ កុំ “កុំឲ្យ​បរទេស​​ផ្តល់​ជំនួយ​មក​កម្ពុជា! កុំឲ្យបរទេសវិនិយោកនៅកម្ពុជា! និង កុំឲ្យបរទេសទិញទំនិញ​ពី​កម្ពុជា!”។

ប្រភេទ​ទី​៨៖​ ប្រភេទ​នេះមិនខ្ចីអើពើពីជាតិនិងសង្គមទាំងអស់ ធ្វើយ៉ាងណាឲ្យតែខ្លួននិងគ្រួសារបានសេចក្តីសុខ។ ចង់នរណាមានបញ្ហា ខ្លួន​មិន​ខ្វល់ ព្រោះមនុស្ស​ប្រភេទនេះមានទស្សនៈសល់ពីខ្មែរក្រហមមកថា “ក្បាល​អ្នកណា សក់អ្នកនោះ! ​ខ្លួនទីពឹងខ្លួន!”។ មនុស្ស​ប្រភេទនេះ​មិន​សម្បូរញាតិ​​ទេ ហើយពួក​គេក៏មិនខ្វល់ពីរឿងនេះដែរ ទាល់​តែ​ពេល​ជិត​ដាច់ខ្យល់ ទើបដឹងថា ខ្លួន​អត់សូវមានអ្នកមកសួរសុខទុក្ខ និងមកជួយហែសពខ្លួន ឬសមាជិក​គ្រួសារ​ខ្លួន។

នេះមិនបានរាប់បញ្ជូនប្រភេទក្រុមសង្គមងងិតទេ៕

 

 

Related Articles

Back to top button
Close
Close