ក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាប័ណ្ណវិទ្យុមហានគរ FM93.5
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ សីហា ២០១៧) ៖ ក្រសួងព័ត៌មាននៅថ្ងៃទី២១សីហាឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសបញ្ឈប់ការផ្សាយរបស់ស្ថានីយវិទ្យុមហានគរ FM93.5MHz នៅទូទាំងប្រទេសចាប់ពីថ្ងៃទី២៣ ខែសីហាដោយសារស្ថានីយវិទ្យុនេះរំលោភកិច្ចសន្យាជាមួយក្រសួង។
ការបិទការផ្សាររបស់ស្ថានីយវិទ្យុមហានគរទាំងស្រុងធ្វើឲ្យគណបក្សសង្គ្រោះជាតិ ដែលជួលស្ថានីយនេះតាំងពីឆ្នាំ២០១២មានការសោកស្តាយ និងព្រួយបារម្ភពីលទ្ធភាពឃោសនានៅឆ្នាំ២០១៨ផងដែរ៕