សម្ដេច​​តេ​ជោ​ ៖ អ្នក​កាប់បំផ្លាញ​ព្រៃឈើ ដូច​កាប់​ក្បាល​សម្តេច

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២២ សីហា ២០១៧)  ៖  ​​ស្អប់​ណាស់ អ្នក​កាប់បំផ្លាញ​ព្រៃឈើ​ព្រោះ​អ្នក​កាប់​ព្រៃឈើ ដូច​កាប់​ក្បាល​ខ្ញុំ​ចឹ​ង​ ក្នុងនាម​ជា​អ្នក កាប់​ឈើ​នៅ​ព្រះវិហារ ប៉ុន្តែ​មក​ធ្វើអំពើ​ល្អ​ដូច ដាំ​ដើមឈើ​នៅ​កំពង់ចាម និង​កណ្តាល ក្រោមរូបភាព​ធ្វើ​ល្អ ​អ្នកខ្លះ​នៅ​ភ្នំពេញ តែ​ទៅ​បំផ្លាញ​ព្រៃឈើ នៅ​ព្រះវិហារ ឧ​ត្ត​រ​មានជ័យ ហើយ​នេះ​ចាត់ទុកជា​ឧក្រិដ្ឋជន​ កាប់​អស់​អា​ធំ នៅសល់​អាតូច​ រណា​បច្ចុប្បន្ន​ធំៗ​ណាស់ ពីមុន​កាប់​៣​ថ្ងៃ​មិនទាន់​ដាច់​ផង ប៉ុន្តែ​ឥឡូវ​កាប់​មួយ​ភ្លែត​ដាច់​ភ្លាម​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសា​សន៍​បែប​នេះ​ខណៈ ដែល​សម្តេច អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្តីពី “​ការការពារ​និង​អភិរក្ស​ធនធាន​​ធម្មជាតិ​” នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ នា​វិមាន​សន្តិភាព។​

​សម្ដេច​បាន​សង្កត់ធ្ងន់ ដោយបាន​ជំរុញ​ឲ្យ​ក្រសួងមហាផ្ទៃ និង​ក្រសួងបរិស្ថាន ត្រូវ​សហការគ្នា​យ៉ាងណា​រក​មធ្យោបាយ​ប្រើប្រាស់​មន្ដ្រី​នៅ​​តំបន់ការពារធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ជៀសវៀង​ការចំណាយ​ច្រើន​ហួសហេតុ និង​ការពារ​ព្រៃឈើ​បាន​គង់​វង់​៕​

1

 

Related Articles

Back to top button
Close
Close