បេក្ខជនមួយចំនួន មានបញ្ហាសុខភាពអំឡុងពេលប្រឡង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ សីហា ២០១៧) ៖ បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាពអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ សីហា ២០១៧ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។
ក្នុងនោះ បេក្ខជនខ្លះបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល បន្ទាប់ពីបានទទួលជំនួយ សង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល៕