លោក​ ត្រាំ រង​ការ​រិះគន់​ធ្ងន់ៗ​ចំពោះ​ការ​មិន​បាន​ថ្កោលទោស​ពួក​ស្បែក​ស​ជ្រុល​និយម

សារព័ត៌មាន​ Cambodia News/

អាមេរិក (១៥ សីហា ២០១៧) ៖ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កំពុង​រងការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នយោបាយ​អាមេរិក​ចំពោះ​ការ​ខក​ខាន​របស់​លោក​ក្នុង​ការ​ថ្កោល​ទោស​ទៅ​លើ​ពួក​ស្បែក​ស​ជ្រុល​និយម​ដែល​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​មួយ​ដែល​ហៅ​ថា “Unite the Right” ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់។

លោក ត្រាំ ដែល​ជា​រឿយៗ​តែង​តែ​បញ្ចេញ​មតិ​យ៉ាងលឿន​ទៅ​លើ​ការ​វាយ​ប្រហារ​ភេរវកម្ម បាន​ថ្កោលទោស​ទៅ​លើ ​«ការ​បង្ហាញ​ការ​ស្អប់ខ្ពើម​ ការ​ប្រកាន់​សាសនា​ហួស​ហេតុ និង​អំពើ​ហិង្សា​ខុស​ប្រក្រតី» ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​របួស​១៩​នាក់ ក្នុង​អំឡុងពេល​ដែល​មាន​អំពើ​ហិង្សា​លើ​ដង​ផ្លូវ ហើយ​និង​ការ​ស្លាប់​របស់​ប៉ូលិស​ក្នុង​រដ្ឋ​នេះ​ចំនួន​ពីរ​នាក់ ដែល​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្តុំ​គ្នា​នេះ។

នៅ​ក្នុង​សារ​មួយ​លើ​បណ្តាញ​សង្គម Twitter លោក ត្រាំ បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​អ្នក​ទាំង​បី​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត និង​សម្តែង​ការ​គោរពស្រឡាញ់​ចំពោះ​អ្នក​ដែល​បាន​រងរបួស។

ក៏​ប៉ុន្តែ​លោក ត្រាំ មិន​បាន​ថ្កោលទោស​ដល់​ក្រុម​ជ្រុលនិយម​ដែល​បាន​រៀបចំ​ការ​តវ៉ា​កាល​ពី​ថ្ងៃ​សៅរ៍​នោះ​ទេ ដែល​ក្នុង​ចំណោម​ពួកគេ​ទាំង​នោះ​គឺ​ជា​អ្នក​គាំទ្រ​នយោបាយ ​របស់​លោក ដែល​បាន​និយាយ​ដោយ​បើក​ចំហ​ចំអក​ទៅ​លើ​ក្រុម​ភាគតិច ជនជាតិ​ជ្វីស និង​ស្ត្រី ជាមួយ​ផ្ទាំង​បរដា​និង​ការ​ស្រែក​បន្ទរ៕

2

​​

Related Articles

Back to top button
Close
Close