សម្តេច ហ៊ុន​ សែន​ ព្រមាន​ចាប់ខ្លួន​អ្នក​ចោទថា ព្រឹត្តិការណ៍​ឈ្លានពាន​បរទេស​មកលើ​កម្ពុជា​ដើម្បី​សន្លឹកឆ្នោត​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (១៤ សីហា ២០១៧) ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤ ខែសីហា ឆ្នាំ​២០១៧​បាន​ថ្លែង​​ព្រមាន​ជាមុន​ថា រាជរដ្ឋាភិបាល​នឹង​ចាប់ខ្លួន​អ្នក​អត្ថាធិប្បាយ​ទាំងឡាយណា ដែល​និយាយ​ចោទថា ព្រឹត្តិការណ៍​ឈ្លានពាន​បរទេស​ណា​​មួយ​មកលើ​កម្ពុជា​ដើម្បី​សន្លឹកឆ្នោត​។​

​សម្ដេច​បាន​លើកឡើងថា ដើម្បី​ឲ្យ​ការបោះឆ្នោត របស់​យើង​ប្រព្រឹត្តទៅបាន តើ​នាយករដ្ឋមន្ត្រី ត្រូវ​ដោះស្រាយ​សភាពការណ៍​យ៉ាង​​ម៉េច​វ៉ៃ​ឬក៏​មិន​វ៉ៃ លទ្ធ​ភាពល្អ​ជាងគេ​ដាក់​ទ័ព​ទ្រឹង​នៅ​ហ្នឹង លទ្ធភាព​ទី​២ វ៉ៃ​តែម្ដង យើង​បាន​អត់ធ្មត់​សង្កត់ចិត្ត​ចរចា​ឲ្យ​ដកៗ ​គេ​មិន​​ព្រម​ដក ខ្ញុំ​ត្រូវ​ទៅ​អុជ​ធូប​គេ​ឲ្យ​សុំ​អនុញ្ញាត​គេ​សិន ដី​របស់​យើង​សោះ រឿង​សមរភូមិ​នៅ​ហ្នឹង​កន្លែង​កងទ័ព​វ៉ៃ​នៅ​កន្លែង​​ ​រឿង​ការទូត​​បើក​ច្រក​ទៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ អ្វីដែល​គេ​ឈ្លានពាន​ហើយ​អ្នកឯង​ថា​ជា​វិធី​ដែល​គណបក្ស​ប្រជាជន​យក​សំឡេងឆ្នោត មិនអាច​លើកលែង​ឲ្យ​បានទេ ត្រូវ​ចាប់ខ្លួន។

សម្តេចបន្ត​ថា ​​អ្នកណា​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​រឿង​ហ្នឹង ចំណុច​ជាមួយ​ឡាវ​ហេតុអ្វី​បានជា​មានរឿង​ហ្នឹង យើង​ជាមួយ​ឡាវ​បានធ្វើការ​បោះបង្គោល​ព្រំដែន រឿង​ដែល​ចាប់ផ្ដើម​គឺ​នៅ​កន្លែង​នេះ​ ហើយ​ខ្ញុំ​ក៏​អរគុណ​នាយករដ្ឋមន្ត្រី​ឡាវ​ដែល​បាន​ឲ្យ​ដក​កងទ័ព​ចេញ ។​ មនុស្ស​មួយចំនួន​ថា​គេ​ឈ្លានពាន​ឲ្យ​ឱនក្បាល​ឲ្យ​គេ​ទៀត​ ​តែ​ខ្ញុំ​ទៅ​ឡាវ​ទៅប្រាប់​ឲ្យ​ដកទ័ព​បើ​មិន​ដកទ័ព​គឺ​វ៉ៃ នេះ​មិនមែន​ជាការ​ឱនក្បាល​ទេ តែ​នេះ​ជា​ការទូត​ទន់ភ្លន់ ឡាវ​មិនទាន់​ជាស​ត្រូវ​របស់​យើង​ទេ​។​

សម្តេច​បន្ថែម​ថា អីចឹង​ការដែល​ខ្ញុំ​ហោះ​ទៅ​ឡាវ​សម្រេច​បាន​ជោគជ័យ​អ្នកឯង​យល់ថា​ម៉េច បើ​ខ្ញុំ​មិន​ទៅ​ឡាវ​តើ​សភាពការណ៍​វា​ទៅជា​យ៉ាងម៉េច​ប៉ុន្តែ​រឿងរ៉ាវ​ដែលជា​គួរ​ឲ្យ​សោកស្ដាយ​មិនដែល​​កំហុស​នាយករដ្ឋមន្ត្រី​ទេ កំហុស​របស់​រដ្ឋមន្ត្រី​ការបរទេស​មិនបាន​បញ្ជូន​សំបុត្រ​របស់ខ្ញុំ​ទៅ​នាយករដ្ឋមន្ត្រី​…​ខ្ញុំ​ថាបើ​រដ្ឋមន្ត្រីការបរទេស​របស់​​ខ្ញុំ​ខ្ញុំ​ទម្លាក់ចោល​ឲ្យ​អត់​ទុក​ទេ រឿង​អី​សារ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេសមួយ​បញ្ជូនទៅ​មិន​ទៅ​ដល់ដៃ​នាយករដ្ឋមន្ត្រី៕​

3

4

Related Articles

Back to top button
Close
Close